ដើរឃ្វាលគោសុខៗ ជាន់មីន​កប់​ក្នុងដីផ្ទុះ​ដាច់ជើង​ឆ្វេង ​អស់មួយ​កំណាត់​

(ប៉ៃលិន)៖ បុរសម្នាក់បានរងរបួសដាច់ជើងម្ខាង បន្ទាប់ពីរូបគេទៅឃ្វាលគោ នៅក្បែរជើងភ្នំហើយដើជាន់មីន ដែលកប់នៅក្នុងដីបន្សល់ទុក តាំងពីសម័យសង្គ្រាម បណ្ដាលអោយផ្ទុះឡើងកក្រើកដី។

ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១២:៤០នាទី ស្ថិតនៅចំណុចភ្នំរាំង ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលា​ ក្រៅខេត្តប៉ៃលិន។ ជនរងគ្រោះមានឈ្មោះ ផុន ភួន ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅក្នុងស្រុកភូមិកើតហេតុខាងលើ បានរងរបួសដាច់ជើងខាងឆ្វេងត្រឹមស្មងជើង។

ប្រភពព័ត៏មានពីមន្ត្រីនគរបាលមូលដ្ឋានឈ្មោះវ៉ន វាសនា បានអោយដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានដើរឃ្វាលគោនៅចំណុច ភ្នំរាំងរួចក៏បានជាន់មីន បណ្តាលអោយផ្ទុះឡើងរងបួសដាច់ជើងតែម្ដង។ ក្រោយកើតហេតុអ្នកភូមិ និងសមត្ថកិច្ចបាននាំគ្នាជួយសង្គ្រោះយក រថយន្តដឹកជនរងគ្រោះយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ត្រាក់ទ័រ​មិន​ទាន់​ស្គាល់​ម៉ាក ១​គ្រឿង​ពណ៌​ក្រហម​បាន​ផ្ទុះ​ផ្អើល​មេឃ​កក្រើក​ដី បង្ក​ឲ្យ​អ្នកបើកបរ​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​៣០ ខែមិថុនា​ឆ្នាំ​២០១៦ កន្លងទៅ នៅខាងជើង​បង្គោល​សីមា​ព្រំដែន​លេខ​៤២ ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈ​ទៅ​ភ្ជួរ​ដីស្រែ​នៅ​ទីនោះ​។

ប្រភព​ផ្ដល់​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គុណ ដែង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំណប់ ឃុំ​តា​បែន ស្រុក​កើតហេតុ​ខាងលើ​។ ក្នុង​ហេតុការណ៍​អ្នកបើកបរ​បាន​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ត្រាក់ទ័រ​នោះ​រង​ការ​ខូចខាត​ទាំងស្រុង​។ មីន​ដែល​ផ្ទុះ​នោះ​ជា​ប្រភេទ​មីនតោន​បន្សល់​ពី​សម័យ​សង្គ្រាម​៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដើរឃ្វាលគោសុខៗ ជាន់មីន​កប់​ក្នុងដីផ្ទុះ​ដាច់ជើង​ឆ្វេង ​អស់មួយ​កំណាត់​

ដើរឃ្វាលគោសុខៗ ជាន់មីន​កប់​ក្នុងដីផ្ទុះ​ដាច់ជើង​ឆ្វេង ​អស់មួយ​កំណាត់​

ដើរឃ្វាលគោសុខៗ ជាន់មីន​កប់​ក្នុងដីផ្ទុះ​ដាច់ជើង​ឆ្វេង ​អស់មួយ​កំណាត់​