ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ

6 Videos


ឆៃលី ដាឡែន កំពុងវិលមុខជាមួយការរៀបចំអីវ៉ាន់យ៉ាងច្រើន មុនពេលវិលត្រឡប់មកស្រុកខ្មែរវិញ ពីព្រោះក្នុងរយៈពេលដែលនាងស្នាក់នៅទីនោះគឺទទួលបានកាដូយ៉ាងច្រើនពីសំណាក់បងប្អូនខ្មែរក៏ដូចជាមិត្តភក្តិជូនដល់នាង ។ បើតាមគម្រោង ឆៃលី ដាឡែន ឡើងយន្តហោះត្រឡប់មកស្រុកខ្មែរវិញ នៅថ្ងៃស្អែកនេះ ។

P9

ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ

រយៈពេលជាងប្រាំមួយខែហើយ ដែល ឆៃលី ដាឡែន សម្តែងនៅសហរដ្ឋអាេមរិក ហើយទទួលបានការស្វាគមន៍យ៉ាងច្រើនកុះកុរពីសំណាក់បងប្អូនខ្មែរនៅទីនោះ ហើយក៏សន្សំប្រាក់បានច្រើនគួរសមដែរ សម្រាប់ត្រឡប់មកស្រុកខ្មែរវិញ ។ ឆៃលី ដាឡែន កំពុងវិលមុខក្នុងការរៀបចំអីវ៉ាន់ត្រឡប់មកវិញ នាងមិនដាច់ចិត្តបោះបង់កាដូ ដែលអ្នកគាំទ្រ និងមិត្តភក្តិនៅទីនោះ ជូនដល់នាងនោះទេ ដូច្នេះត្រូវចំណាយពេលវេលារៀបចំអស់ជាច្រើនថ្ងៃ ។

ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ

មុនពេលត្រឡប់មកស្រុកខ្មែរវិញ ឆៃលី ដាឡែន បានផ្លាស់ប្តូរពណ៌សក់ ពណ៌ស្វាយយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ហើយអ្នកនៅទីនោះថែមទាំងបានជប់លៀងជូនដំណើរនាងទៀតផង ។ឆៃលី ដាឡែន ថែមទាំងបានបង្ហាញនូវក្តី អាឡោះអាល័យ និងមិនដាច់ចិត្តចាកចេញពីអ្នកនៅទីនោះឡើយ នាងថែមទាំងយករូបថតធ្វើជាវិដេអូ និងបង្ហោះនូវសារមួយចំនួនថា « ថ្ងៃស្អែកកូននឹងឃ្លាតឆ្ងាយពីម៉ាក់ប៉ាហើយ កូនពិតជាមិនចង់ឃ្លាតទេ កូនពិតជានឹកអ្នកទាំងពីរណាស់ ពេលវេលាពិតជាលឿនមែន តែមួយភ្លែតសោះដល់ថ្ងៃត្រឡប់ទៅវិញហើយ អរគុណគ្រប់យ៉ាង ដែលម៉ាក់និងប៉ាស្រលាញ់កូន និងជួយកូនរហូត កូនចង់ប្រាប់ថា កូនស្រលាញ់អ្នកទាំងពីរខ្លាំងណាស់ » ។

ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ

ប៉ុន្មានថ្ងៃមុន ឆៃលី ដាឡែន ក៏បានបង្ហោះសារ ដែលពោរពេញទៅក្តីឈឺចាប់ ហាក់បីដូចជាមានរឿងអ្វីកើតឡើងចំពោះនាង និងស្វាមី ។ ក្រោយមក ឆៃលី ដាឡែន បញ្ជាក់ថា សារនោះគ្រាន់តែជារឿងប៉ុណ្ណោះ មិនមែនជារឿងពិតរបស់នាងនោះទេ នាងគ្រាន់តែសរសេរលេងប៉ុណ្ណោះ ។

ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ

ត្រឡប់មកដល់ស្រុកខ្មែរវិញ ឆៃលី ដាឡែន គ្រោងនឹងធ្វើពិធីភ្ញាក់ផ្អើលមួយដើម្បីជួបជុំមិត្តភក្តិ បន្ទាប់ពីអវត្តមាននាងអស់រយៈពេលជាង៦ខែមកនេះ ៕ អាលីណា

ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ
ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ
ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ
ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ
ឆៃលី ដា​ឡែ​ន វិល​វិញ​ទាំង​អាល័យ