តារាចម្រៀង​រដឺន ចេ​ន សាយ​ចៃ មាន​ជំងឺមហារីក​បំពង់ក​!

6 Videos

ថ្មិៗនេះតារាចម្រៀងរដឺន ចេន សាយចៃ បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ភីអិនអិនក្នុងកម្ម វិធីសីុអារម្មណ៍ថា សព្វថ្ងៃអ្នកនាងមានជំងឺមហារីកបំពង់ក។ដូចនេះទាមទារអោយមានការថែរទាំសម្លេង ម៉ត់ចត់ជាងតារាដទៃ។ប៉ុន្តែយ៉ាងណាអ្នកនាងនៅតែប្រឹងប្រែងដើម្បីការងារមួយនេះ ។

P9

តារាចម្រៀង​រដឺន ចេ​ន សាយ​ចៃ មាន​ជំងឺមហារីក​បំពង់ក​!

តារាចម្រៀងរដឺនរូបនេះបានរៀបរាប់ប្រាប់ពិធីករលោក ប៉ែន ចំរ៉ុងក្នុងកម្មវិធីនោះព្រមជាមួយ និង ការបង្ហាញស្នាមនៅករបស់អ្នកនាង។ចេន សាយចៃ និយាយថា អ្នកនាងកើតជំងឺនេះអស់រយៈពេលច្រើនឆ្នាំមកហើយ សាច់ នេះ មានចំនួនបួនគ្រាប់ ។ តែសំណាងចេះដឹងទាន់វះកាត់ដុំសាច់សាហាវនេះ។ប៉ុន្តែយ៉ាងណាជំងឺមួយនេះ នៅតែធ្វើទុក្ខប្រសិនអ្នកនាងទទួលទានអាហារដែលមានដូចជាខ្លាញ់ ហឹរ គ្រឿងស្រវឹង និងជក់បារី ជាដើម។ជាក់ស្តែងមុនពេលឡើងច្រៀងអ្នកនាង ចេន សាយចៃ ត្រូវជៀសវាងញ៉ាំអាហារទាំងនេះ ដែលនាំ អោយប៉ះពាល់បំពង់សម្លេងនិងមានស្លេស ។

តារាចម្រៀង​រដឺន ចេ​ន សាយ​ចៃ មាន​ជំងឺមហារីក​បំពង់ក​!

ដោយសារមានជំងឺសាហាវមួយនេះ ចេន សាយចៃ មានការ រក្សាសម្លេងរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួនជាងតារាដទៃ។មុនពេលច្រៀងអ្នកនាងមិនទទួលទានអាហារនោះទេ ។ ចេន សាយចៃ ជាតារាចម្រៀងខ្មែរសុរិន្ទដែលសព្វថ្ងៃអ្នកនាងក៏ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។បទចម្រៀងរបស់អ្នកនាង មានដូចជាបទ «បាត់ខោខ្លី» «នឹកស្រុកខ្មែរ»« ខ្ជិលយកប្តី»« ត្រេតត្រតបានគេ» «លែងជឿហើយ» «ស្នេហ៍វ័យចំណាស់» និងបទ «ពុកខ្ញុំជាប៉ូលីសចរាចរណ៍»ដែលកំពុងទទួលបានការពេញនិយមពីសំណាក់មហាជន ៕ ចេនី