ដក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ក្រោយ​ផ្ទុះ​រឿង​លួច​លក់​ដី​មន្ទីរ

ដក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ក្រោយ​ផ្ទុះ​រឿង​លួច​លក់​ដី​មន្ទីរ



កោះកុង​ ៖​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង លោក មាស សុភាព ត្រូវ​បាន​ក្រសួង​ដក​ចេញពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយពី​មាន​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​រឿង​កាត់​ដី​មន្ទីរ​លក់​ដើម្បី​យក​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន។

យោង​ប្រកាស​មួយ​ច្បាប់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លេខ ៣៩៩ ប្រក បានសម្រេច​តែងតាំង​លោក អ៊ី ម៉េង​លាង ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ជំនួស​លោក មាស សុភាព ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី។

ការសម្រេច​ដក​តួនាទី​លោក មាស សុភាព ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​នេះ ត្រូវគេ​មើលឃើញថា ធ្វើឡើង​តែ​១​ខែ​ប៉ុណ្ណោះ ក្រោយពី​មាន​មន្ត្រី​ចំនួន​៦​រូប បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ក្រសួង ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថា លោក មាស សុភាព បាន​កាត់​ដី​មន្ទីរ​ចំនួន​ជាង​៣០​អា លក់​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ក្នុង​តម្លៃ​៣២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

ករណី​នេះ គេ​ក៏​បាន​ឃើញ​ខាង​ក្រសួង ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ ​ចុះ​មក​ធ្វើការ​ស្រាវជ្រាវ​ផង​ដែរ ប៉ុន្តែ​លទ្ធផល​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ៕

ដក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ក្រោយ​ផ្ទុះ​រឿង​លួច​លក់​ដី​មន្ទីរ

ដក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ក្រោយ​ផ្ទុះ​រឿង​លួច​លក់​ដី​មន្ទីរ