អាយុ​ទើប​តែ​១៤ឆ្នាំ​សោះ ១​សប្ដាហ៍​រក​លុយ​បាន​១ម៉ឺនដុល្លារ ដោយ​គ្រាន់តែ…

ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ មកពីប្រទេសអូស្ត្រាលី មានឈ្មោះថា Will Deeth បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ចំពោះភាពវៃឆ្លាតរបស់គេ ដោយអាចរកប្រាក់ចំណូលបាន រហូតដល់ទៅ ១ម៉ឺនដុល្លារ ក្នុងរយៈពេល១សប្តាហ៍ ដោយគ្រាន់តែធ្វើជាឈ្មួញកណ្ដាល ទិញ និងលក់បន្តនូវរបស់របរ ដែលគេបានទិញពីប្រទេសចិនប៉ុណ្ណោះ។

អាយុ​ទើប​តែ​១៤ឆ្នាំ​សោះ ១​សប្ដាហ៍​រក​លុយ​បាន​១ម៉ឺនដុល្លារ ដោយ​គ្រាន់តែ…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្ដាយរបស់ Will សុទ្ធសឹងតែជាអ្នកជំនួញ ដែលនាំចូលទំនិញពីប្រទេសចិន ហើយ Will ក៏ចង់សាកល្បងធ្វើជំនួញដោយខ្លួនឯងដែរ ហើយបានសុំឪពុកម្ដាយគេ ដើម្បីធ្វើដំណើរទៅប្រទេសចិនជាមួយគ្នាតែម្ដង។ ម្ដាយរបស់ Will បានយល់ព្រម និងគាំទ្រយ៉ាងខ្លាំងក្លាទៅលើកូនប្រុសរបស់ខ្លួន។

ជំនួញរបស់ Will គឺមានភាពសាមញ្ញមែនទែន ដោយរូបគេបានជ្រើសរើសយកទំនិញចិនជាច្រើន ដែលភាគច្រើនគឺជាប្រដាប់ប្រដាក្មេងលេង ហើយនាំយកទៅលក់នៅឯប្រទេសអូស្ត្រាលី។ ប្រដាប់ប្រដាក្មេងលេងដែល Will ជ្រើសរើស បានលក់ដាច់យ៉ាងខ្លាំងនៅលើទីផ្សារអនឡាញ រហូតធ្វើឲ្យ Will ក្លាយជាអ្នកលក់ដ៏ធំមួយ នៅលើគេហទំព័រ eBay។ Will អាចរកចំណូលបានពីការលក់នេះ រហូតដល់ទៅ ១ម៉ឺនដុល្លារ ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ ខណៈដើមទុនចំណាយអស់ត្រឹមតែ ២,៥០០ដុល្លារប៉ុណ្ណោះ។

Will បាននិយាយថា រូបគេមិនមែនទៅប្រទេសចិនដើម្បីតែធ្វើជំនួញនោះទេ ពោលគឺដើម្បីដើរកម្សាន្តផងដែរ។ ពួកគេបានជួលអ្នកបកប្រែម្នាក់ ហើយបានដើរកម្សាន្តទៅដល់ រាជវាំង និងមហាកំពែងចិនទៀតផង។ Will បាននិយាយថា រូបគេចង់ទិញផ្ទះផ្ទាល់ខ្លួនមួយខ្នង មុនពេលដែលគេមានអាយុ ១៨ឆ្នាំ៕

អាយុ​ទើប​តែ​១៤ឆ្នាំ​សោះ ១​សប្ដាហ៍​រក​លុយ​បាន​១ម៉ឺនដុល្លារ ដោយ​គ្រាន់តែ… អាយុ​ទើប​តែ​១៤ឆ្នាំ​សោះ ១​សប្ដាហ៍​រក​លុយ​បាន​១ម៉ឺនដុល្លារ ដោយ​គ្រាន់តែ…

ប្រភព៖ sabay

  • អាយុ​ទើប​តែ​១៤ឆ្នាំ​សោះ ១​សប្ដាហ៍​រក​លុយ​បាន​១ម៉ឺនដុល្លារ ដោយ​គ្រាន់តែ…已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: