កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

បងប្អូនភ្លោះស្រី អ្នកស្រី Sarah Mariuz និង Leah Rodgers ជនជាតិអាមេរិក មិនត្រឹមតែកើតក្នុងថ្ងៃតែមួយទេ ថែមទាំងសម្រាលកូននៅថ្ងៃ និងម៉ោងជាមួយគ្នាទៀត ដែលនេះជារឿងដ៏កម្រកើតមាននៅលើពិភពលោក។

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​

អ្នកទាំងពីរមានអាយុ ៣៥ឆ្នាំ បានសម្រាលកូនកាលវេលាម៉ោង ១៖១៨នាទីរំលងអាធ្រាត្រកាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍មុន។ បើតាមប្រភព Today កូនប្រុសរបស់អ្នកស្រី Rodgers កើតនៅទីក្រុង Denver រដ្ឋ Colorado ឯកូនស្រីរបស់អ្នកស្រី Mariuz កើតនៅទីក្រុង La Jolla រដ្ឋកាលីហ្វញ៉ា។ រដ្ឋទាំងពីរមានល្វែងម៉ោងខុសគ្នាមួយម៉ោង តែអ្នកទាំងពីរបានសម្រាលកូននៅម៉ោង ១៖១៨យប់ដូចគ្នា។

អ្នកស្រី Rodgers និយាយថា យើងរស់នៅឆ្ងាយពីគ្នា តែពេលមានផ្ទៃពោះ និងសម្រាលកូនបែរកើតឡើងចំម៉ោងតែមួយមិនគួរឲ្យជឿ។ ម្យ៉ាងទៀត ពេលមានផ្ទៃពោះ អ្នកទាំងពីរមិនបានប្រាប់គ្នាឲ្យដឹងឡើយ គឺរង់ចាំពេលជួបគ្នាធ្វើឲ្យភ្ញាក់ផ្អើលតែម្ដង។ អ្នកទាំងពីរបានជួបគ្នានៅថ្ងៃបុណ្យ Thanksgiving កាលពីឆ្នាំមុន ទើបបានដឹងពីគ្នាទៅវិញទៅមក។ ពេលនេះកូន និងម្ដាយ ទាំង៤នាក់ មានសុខភាពល្អធម្មតាទេ៕

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​ កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​អ្នកស្រី  Sarah Mariuz និងស្វាមី

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​អ្នកស្រី Leah Rodgers និងស្វាមី

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​កូនប្រុសអ្នកស្រី Leah Rodgers

កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​កូនស្រីអ្នកស្រី Mariuz

ប្រភព៖ sabay

  • កូន​​ភ្លោះ​​​ស្រី​​នៅ​ឆ្ងាយ​ពី​គ្នា​ ​សម្រាល​កូន​នៅ​ម៉ោង​​​តែ​មួយ​​មិន​​គួរ​ឲ្យ​ជឿ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:កំសាន្ត
Tags: