ស្បថ​ចូល​កាន់​តំណែង​បាន​៦​ថ្ងៃ សម្លាប់​ឈ្មួញ​គ្រឿង​ញៀន​៣០​នាក់ រឹបអូស​បាន​ជាង​២០​លាន​ដុល្លារ

ក្រោយពីការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីហ្វីលីពីនថ្មី លោក Rodrigo Duterte ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនាមក ឈ្មួញជួញដូរគ្រឿងញៀនយ៉ាងតិច៣០នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ ហើយគ្រឿងញៀនតម្លៃជាង២០លានដុល្លារអាមេរិក ត្រូវបានអាជ្ញាធររឹបអូសបាន ។
លោក Duterte ត្រូវបានគេស្គាល់ជាបុរសដែលប្រើកណ្ដាប់ដៃដែក ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន ដោយលោកបានប្រកាសអនុញ្ញាតឲ្យប៉ូលិស បាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនទាំងអស់ ហើយថែមទាំងប្រគល់រង្វាន់ដល់អ្នកដែលមានស្នាដៃ ក្នុងការប្រឆាំងគ្រឿងញៀននេះទៀតផង ។
នៅភាគខាងជើងនៃកោះ Luzon ក្រុមប្រឆាំងគ្រឿងញៀនសហការជាមួយក្រុមប៉ូលិស ធ្វើការរឹបអូសបានការដឹកជញ្ជូនគ្រឿងញៀនទម្ងន់១៨០គីឡូក្រាម មានតម្លៃប្រហែល១៩.២លានដុល្លារអាមេរិក ដែលឆ្លងដែនមកពីប្រទេសចិន និងតៃវ៉ាន់ ។

គួរបញ្ជាក់ថា លោក Rodrigo Duterte ជាអតីតចៅហ្វាយក្រុង Davao ជាក្រុងដែលមានអំពើចារកម្ម និងឧក្រិដ្ឋកម្មដ៏ច្រើន តែហាក់ស្ងប់ស្ងាត់ទៅវិញក្រោយពេលក្រុងនេះ ធ្លាក់ក្នុងដៃលោក Duterte ជាអ្នកគ្រប់គ្រង ព្រោះតែលោកប្រើដៃធ្ងន់ចំពោះការដោះស្រាយបញ្ហាអស្ថិរភាពទាំងនោះ ជាក់ស្ដែងដូចជាគោលការណ៍ប្រឆាំងអ្នកជួញដូរគ្រឿងញៀនជាដើម ដោយបើកដៃឲ្យប៉ូលិសបាញ់សម្លាប់អ្នកទាំងនោះជាដើម ៕

ស្បថ​ចូល​កាន់​តំណែង​បាន​៦​ថ្ងៃ សម្លាប់​ឈ្មួញ​គ្រឿង​ញៀន​៣០​នាក់ រឹបអូស​បាន​ជាង​២០​លាន​ដុល្លារ ស្បថ​ចូល​កាន់​តំណែង​បាន​៦​ថ្ងៃ សម្លាប់​ឈ្មួញ​គ្រឿង​ញៀន​៣០​នាក់ រឹបអូស​បាន​ជាង​២០​លាន​ដុល្លារ

ប្រភព៖ kqube

  • ស្បថ​ចូល​កាន់​តំណែង​បាន​៦​ថ្ងៃ សម្លាប់​ឈ្មួញ​គ្រឿង​ញៀន​៣០​នាក់ រឹបអូស​បាន​ជាង​២០​លាន​ដុល្លារ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:កំសាន្ត
Tags: