២​រឿង ​ប្រជុំ​ដោយ​តារា​ល្បីៗ​ក្រុង​ពាលី​​ជាមួយ​គ្នា​ព្រឹក​មិញ

ស្នាដៃ​ពីរ​រឿង​របស់​​ទូរទស្សន៍​ប៉ុស្ត៍​លេខ៨ និង​ផលិតកម្ម​ស្ទឹង​សែន “ថ្ងៃ​ណា​កូន​មាន​ម្ដាយ​” និង “ម្ដាយ​ក្មេក​រើស​កូន​ប្រសា” ក្រុង​ពាលី​កាល​ពី​ព្រឹក​មិញ​ នៅ​គេហដ្ឋាន​អ្នក​ដឹកនាំ​ម្តុំ​ស្ទឹង​មាន​ជ័យ​ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ល្បីៗ​ជា​ច្រើន​ដូង។

រឿង​ទី១ “ថ្ងៃ​ណា​កូន​មាន​ម្ដាយ” អ្នក​និពន្ធ ឈឿន រ៉ាវី មាន​ប្រសាសន៍​ថា​​ រឿង​នេះ​មាន​ចំនួន ២៥ ទៅ​៣៥​ភាគ មាន​បញ្ចាំង​នៅ​តែ​ទូរទស្សន៍​ប៉ុស្ត៍​លេខ​៨​ មួយ​គត់​។ ក្នុង​នោះ​ ទី​តាំង​សំខាន់ៗ​អ្នក​និពន្ធ​ដដែល​ ប្រាប់​ថា​មាន​​នៅ​កំពង់​សោម​ ដោយ​ឡែក​ទាក់ទិន​នឹង​ការ​ចំណាយ​ទុន​​លោក​មិន​ទាន់​ច្បាស់​ថា​អស់​ប៉ុន្មាន​នោះ​ឡើយ។

២​រឿង ​ប្រជុំ​ដោយ​តារា​ល្បីៗ​ក្រុង​ពាលី​​ជាមួយ​គ្នា​ព្រឹក​មិញ

គៀត សុវណ្ណាឡាង និង ប៉ែន សុភក្រសុធារិទ្ធ តួ​ឯកក្នុង​រឿង​ “ថ្ងៃ​ណា​កូន​មាន​ម្ដាយ”

អ្នក​និពន្ធ​ ឈឿន រ៉ាវី បន្ថែម ៖ “​សាច់​រឿង​ ទាំង​មូល​ជា​រឿង​ពិត​ជាក់ស្ដែង​ រវាង​លោក ​និង​មិត្ត​ភក្តិ​ដែល​ធ្លាប់​បាន​ជួប​ប្រទះ​ក្នុង​ជីវិត​តាំង​ពី​កុមារ​ភាព​មក​។​ រឿង​នេះ​ខ្ញុំ​​សរសេរ​តាំង​ពី​ឆ្នាំ​ ២០០២ មក​ម្ល៉េះ​ ប៉ុន្តែ​ទើប​តែ​ថ្មីៗ​នេះ​ ខាង​ប៉ុស្តិ៍​ទូរទស្សន៍​ទាក់​ទង​​ឲ្យ​យក​សាច់​រឿង​ដែល​ខ្ញុំ​​បាន​តែង​​​រួច​ហ្នឹង​យក​មកថត​”។

រឿង “ថ្ងៃ​ណា​កូន​មាន​ម្ដាយ” ចូល​រួម​សម្ដែង​ពី​តារា​ល្បីៗ​ដូចជា​លោក ប៉ែន ភក្រសុធារិទ្ធ គៀត សុវណ្ណាឡាង កញ្ញា ខេរ៉ា លោក ប៊ុនម៉ា តូយ៉ា​ និង រ៉ាយណូ រួម​ទាំង​តារា​សម្ដែង​ជា​ច្រើន​ដូង​ទៀត។

​ងាក​មក​រឿង​ទី​២ “ម្ដាយ​ក្មេក​រើស​កូន​ប្រសា​” អ្នក​ដឹកនាំ​លោក វ៉ាន់ ខេមរិន្ទ​ ​ប្រាប់​ថា​ មាន​ប្រហែល​៣០​ភាគ​ ចំណែក​ទីតាំង​សំខាន់​ភាគ​ច្រើន​នៅ​ស្រុក​ស្រែ​ ដែល​ក្នុង​នោះ​លោក​ប្រាប់​ថា​ ជ្រើស​យក​ទីតាំង​​កៀនស្វាយ​សម្រាប់​ប្លង់​ទាំង​នោះ។

២​រឿង ​ប្រជុំ​ដោយ​តារា​ល្បីៗ​ក្រុង​ពាលី​​ជាមួយ​គ្នា​ព្រឹក​មិញ

ស៊ិន យូប៊ីន និង ខាត់ វ៉ៃហាំង តួ​ឯក​ក្នុង​រឿង ​”ម្ដាយ​ក្មេក​រើស​កូន​ប្រសា​”

លោក វ៉ាន់ ខេមរិន្ទ​ បញ្ជាក់៖ “រឿង​នេះ​ថត​ប្រហែល​​៣ខែ​ ខ្ទង់​ចំណាយ​វិញ​ចន្លោះ​ពី​១ម៉ឺន​ទៅ​២​ម៉ឺន​ដុល្លារ”។

រឿង​”ម្ដាយ​ក្មេក​រើស​កូន​ប្រសា​” ចូល​រួម​សម្តែង​ពី​តារា​ល្បី​ៗ​ដួចជា ខាត់ វ៉ៃហាំង ស៊ិន យូប៊ីន គង់ វង្សយ៉ាទី ប័ររី ណូមរ​ វី យ៉ារ៉ូ រួម​ទាំង​តារា​សម្ដែង​ជា​ច្រើន​ដូង​ទៀត។

ពាក់​ព័ន្ធ​នឹង​តួ​សម្ដែង​ទាំង​ពី​រឿង​ អ្នក​ដឹកនាំ​លោក វ៉ាន់ ខេមរិន្ទ​ តំណាង​ទូរទស្សន៍​ប៉ុស្ដិ៍​ CTV8HD ដែល​ជា​ម្ចាស់​វិនិយោគ​រឿង​ទាំង មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​ទាំង​ពីរ​រឿង​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន ព្រោះ​សាច់​រឿង​មាន​ការ​សម្រិតសម្រាំង​ រីឯ​តួ​សម្ដែង​នីមួយ​ៗ​ សុទ្ធ​តែ​​សម​ទៅ​នឹង​ចរិត​តួ​អង្គ​ក្នុង​សាច់​រឿង​តែ​ម្តង៕

ទស្សនា​រូប​ភាព​តារា​សម្តែង​ក្នុង​រឿង​ទាំង​ពីរ​ ចូល​រួម​​ក្រុង​ពាលី​ព្រឹកមិញ៖

អត្ថបទ៖ ថា ម៉ាលីដា