យុវជន​ម្នាក់ ដើរ​ឃ្វាលគោ​​ក្នុង​ព្រៃ ជាន់​មីន​ផ្ទុះ​ដាច់​ជើងឆ្វេង

យុវជន​ម្នាក់ ដើរ​ឃ្វាលគោ​​ក្នុង​ព្រៃ ជាន់​មីន​ផ្ទុះ​ដាច់​ជើងឆ្វេង



​ប៉ៃលិន​ ៖ ​យុវជន​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ឆ្វេង បណ្ដាល​ឲ្យ​ហូរ​ឈាម​ស្ទើរ​ខ្សោះ​ពី​ខ្លួន​​ ខណៈ​ដើរ​ឃ្វាលគោ​នៅ​ក្នុង​ព្រៃ ស្រាប់តែ​ជាន់​លើ​មីន​ប្រភេទ​ស្មាច់។ ភ្លាមៗ​នោះ​ ជនរងគ្រោះ​ត្រូវ​បាន​អ្នកជិតខាង​ឃើញ​រាយការណ៍​ជូន​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​ ឲ្យ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ទើប​ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភ្នំ​រាំង ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ។​

ប្រភព​ព័ត៌មាន​ពី​លោក គង់ ណន អធិការរង ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បាន​ដើរ​ឃ្វាលគោ​នៅ​ក្នុង​ព្រៃ​ខាងលើ​ដូច​សព្វមួយដង តែ​ដោយសារ​ភ្លៀង​ធ្លាក់​ជា​ញឹកញាប់ បណ្តាល​ឲ្យ​ដី​នៅ​កន្លែង​ព្រៃ​នោះ​សើម​ ហើយ​ទន់ លុះ​ដើរ​ជាន់​ទៅ​លើ​ដី​មាន​គ្រាប់មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ក៏​ស្រាប់តែ​ផ្ទុះ បណ្តាលឲ្យ​របួសធ្ងន់​តែម្ដង។ ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ជនរងគ្រោះ​មាន​ឈ្មោះ ភុំ ភួង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ក្រោយពេល​កើតហេតុ ខណៈ​អ្នក​ដែល​នៅ​ក្បែរ​នោះ​ទៅ​ឃ្វាល​គោ​ជាមួយ​ដែរ ក៏​ឮសូរ​ផ្ទុះ​យ៉ាង​កក្រើក រួច​រត់​ទៅ​មើល​ទើប​ដឹង​ថា​ជា​ជនរងគ្រោះ ហើយ​ភ្លាមៗ​នោះ ក៏​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សាលា​ក្រៅ​ឲ្យ​ចុះ​ទៅដល់​កន្លែង​កើតហេតុ និង​ជួយ​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ​ដើម្បី​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ធ្វើការ​សង្គ្រោះ​បន្ទាន់។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ដើម​ឆ្នាំ​២០១៦​នេះ ទើបតែ​មាន​ករណី​ផ្ទុះ​គ្រាប់មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​បណ្ដាល​ឲ្យ​រង​របួស៕
យុវជន​ម្នាក់ ដើរ​ឃ្វាលគោ​​ក្នុង​ព្រៃ ជាន់​មីន​ផ្ទុះ​ដាច់​ជើងឆ្វេង

យុវជន​ម្នាក់ ដើរ​ឃ្វាលគោ​​ក្នុង​ព្រៃ ជាន់​មីន​ផ្ទុះ​ដាច់​ជើងឆ្វេង