ការទទួលទានអាហារ ពេលកំពុង មើលទូរទស្សន៍ ធ្វើឱ្យអ្នកធាត់

ការទទួលទានអាហារ ពេលកំពុង មើលទូរទស្សន៍ ធ្វើឱ្យអ្នកធាត់

យោងតាមការរិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា ការទទួលទានអាហារ ពេលកំពុងមើលទូរទស្សន៍ ឬកំពុងធ្វើការអាចធ្វើឱ្យអ្នក ប្រឈមនឹងការ ឡើង ទម្ងន់ខ្លាំង ពីព្រោះមនុស្សមិនបានដឹងពីបរិមាណ អាហារដែលខ្លួនទទួលទាន ពេលកំពុងជាប់រវល់បែបនេះ។ ទិចនិកមួយចំនួនដូចជា ការកត់អាហារ ទទួលទានពីមុនៗ ឬការទុកនូវកញ្ចប់អាហារ គឺត្រូវបានអ្នកសិក្សាស្រាវរកឃើញថា មានប្រសិទ្ធភាព ក្នុងការជួយឱ្យដឹងពីបរិមាណអាហារ ដែលអ្នក ទទួលទាន និងជួយឱ្យអ្នកកាត់បន្ថយបរិមាណអាហារ។

លោកបណ្ឌិត Eric Robinson អ្នកដឹកនាំការសិក្សាស្រាវជ្រាវមកពីវិទ្យាស្ថាន ចិត្ដវិទ្យា សុខ ភាព និងសង្គម នៃសាកល-វិទ្យាល័យ Liverpool បានមានប្រសាសន៍ថា ប្រសិនបើមនុស្សរំលឹកនូវអាហារចង់ក្រោយរបស់ពួកគេ ខណៈពេលពួកគេ មានអារម្មណ៍ថាឆ្អែត ឬពេញចិត្ដចំពោះអាហារ ពួកគេនឹងទទួលអាហារបានតិច នៅពេលទទួលអាហារបន្ទាប់។ លោកបានបន្ថែមទៀតថា វិធីនេះ អាចវិវឌ្ឍន៍ ដូចជាយុទ្ធសាស្រ្ដមួយ ក្នុងការជួយឱ្យស្រកនិងរក្សាទម្ងន់ និងកាត់បន្ថយតម្រូវការកាឡូរីខ្ពស់នៅក្នុងរបបអាហារ៕

ប្រភព៖ iknow

  • ការទទួលទានអាហារ ពេលកំពុង មើលទូរទស្សន៍ ធ្វើឱ្យអ្នកធាត់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:សុខភាព
Tags: