ម្ចាស់​បទ ​«​ទាល់តែ​យូរ​ទើប​ឱ្យ​ស៊ី​បាន​» ចេញមុខ​សុំ​ការ​អភ័យទោស​

6 Videos


បន្ទាប់ពីទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន និង ប្រិយមិត្តអ្នកលេងហ្វេសប៊ុករួចមក ពេលនេះតារាចម្រៀង ម៉ាលីស បានចេញមុខមកសុំអភ័យទោសចំពោះអ្នកគាំទ្ររបស់
ខ្លួនហើយ ។

P9

ម្ចាស់​បទ ​«​ទាល់តែ​យូរ​ទើប​ឱ្យ​ស៊ី​បាន​» ចេញមុខ​សុំ​ការ​អភ័យទោស​
ម្ចាស់​បទ ​«​ទាល់តែ​យូរ​ទើប​ឱ្យ​ស៊ី​បាន​» ចេញមុខ​សុំ​ការ​អភ័យទោស​

ស្ថិតនៅក្រោមការរិះគន់យ៉ាងច្រើននេះដែរ តារាចម្រៀងស្រី ម៉ាលីស បានចេញមកសុំអភ័យទោស ដោយបង្ហោះសារខ្លីមួយយ៉ាងដូច្នេះថា ៖

«សូមអភ័យដល់ fan និង ពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាផង ហើយក៏អរគុណដល់ការរិះគន់ចំពោះរូបនាងខ្ញុំ ដែលបានបកស្រាយបទចម្រៀងកាលពីថ្ងៃទី ៣ នៅ MyTV ដែលធ្វើឱ្យមានការមិនពេញចិត្តនូវបទចម្រៀងមួយនេះ តែនាងខ្ញុំចង់ប្រាប់ថា នេះគ្រាន់តែជាអត្ថន័យនៃបទចម្រៀង ហើយខ្ញុំទទួលស្គាល់ថា បទមួយនេះជាបទចម្លងពីបរទេស តែនាងខ្ញុំគ្រាន់តែ Cover តែប៉ុណ្ណោះ» ។

ម្ចាស់​បទ ​«​ទាល់តែ​យូរ​ទើប​ឱ្យ​ស៊ី​បាន​» ចេញមុខ​សុំ​ការ​អភ័យទោស​

គួរបញ្ជាក់ដែរថា ក្រោយពីផ្ទុះមតិរិះគន់យ៉ាងផុសផុលពីសាធារណជនចំពោះបទថ្មីនេះហើយនោះ អ្នកនាំពាក្យក្រសួងវប្បធម៌ ឯកឧត្ដម ថៃ នរៈសត្យា បានបញ្ចេញប្រតិកម្ម និង ចាត់ទុកបទចម្រៀង «ទាល់តែយូរទើបឱ្យស៊ីបាន» នេះ ថាជាបទដែល«ប្រាសចាកពី ភាពថ្លៃថ្នូរនៃសង្គមខ្មែរ» ហើយលោកក៏មិនគាំទ្របទចម្រៀងមួយនេះនោះឡើយ តែលោកមិនបានបញ្ជាក់ពីវិធានការរបស់ក្រសួងចំពោះបទចម្រៀងប្រភេទនេះឡើយ ៕

                                                                    ប្រមាញតួ