និស្សិតពេទ្យឆ្នាំទី ៥ ត្រូវឃាតកសម្លាប់ក្នុងថ្លុកឈាម

6 Videos


នេះជាឃាតកម្មដ៏ឃោរឃៅដែលបានសម្លាប់និស្សិតពេទ្យឆ្នាំទី ៥ ម្នាក់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៦ នេះនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងពីមូលហេតុ ។

P9

និស្សិតពេទ្យឆ្នាំទី ៥ ត្រូវឃាតកសម្លាប់ក្នុងថ្លុកឈាម

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី អាយុ ២៥ ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី ៥ ហើយនៅមិនទាន់ដឹងថា ជនដៃដល់ជាអ្នកណា និង មានទំនាស់អ្វីនឹងគ្នាឡើយ តែពេលកើតហេតុ ជនរងគ្រោះនៅតែពីរនាក់អ៊ំប្រុសប៉ុណ្ណោះ ដែលគេដាក់ការសង្ស័យទៅលើអ៊ំប្រុសរូបនោះជាជំហានដំបូង ។

និស្សិតពេទ្យឆ្នាំទី ៥ ត្រូវឃាតកសម្លាប់ក្នុងថ្លុកឈាម

ប្រភពដដែលបានឱ្យដឹងថា បុរសជាអ៊ំប្រុសជនរងគ្រោះឈ្មោះ កែ សារិទ្ធ អាយុ ៤៥ ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ( ផ្ទះកើតហេតុ ) ចំណែកជនរងគ្រោះដែលស្លាប់នោះ ឈ្មោះ កែ វុទ្ធី អាយុ ២៥ ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី ៥ បានរស់នៅជាមួយអ៊ំប្រុសតាំងពីតូចមកម្ល៉េះ ។ មូលហេតុដែលសមត្ថកិច្ចសង្ស័យនោះ គឺ ៖

ចំណុចទី ១ – មុនពេលកើតហេតុ នៅក្នុងផ្ទះនោះមានមនុស្សតែ ២ នាក់គត់ គឺជនរងគ្រោះ និង អ៊ំប្រុសខាងលើ ហើយខណៈពេលដែលផ្អើលនោះ ពេលសមត្ថកិច្ចទៅដល់ ត្រូវបុរសជាអ៊ំប្រុសនិយាយប្រាប់សមត្ថកិច្ចមុន ដោយមិនទាន់បានសួរនាំផង គឺនិយាយថា «គាត់ឡើងទៅឡៅតឿមើល បន្ទាប់ពីបងប្អូនទូរស័ព្ទមកតែក្មួយមិនលើក ទើបប្រទះឃើញក្មួយស្លាប់តែម្តង ។ ខ្ញុំមាសសុទ្ធមិនខ្លាចភ្លើងទេ ព្រោះខ្ញុំជាអ្នកចិញ្ចឹមវា ( ជនរងគ្រោះ ) តាំងពីបាតជើងក្រហម ។

ចំណុចទី ២ – អ៊ុំប្រុសរូបនោះបាននិយាយថា ជនរងគ្រោះបានយកកាំបិតអារ-កខ្លួនឯង តែសមត្ថកិច្ចរកមិនឃើញកាំបិតនោះទេ ។

ចំណុចទី ៣ – ត្រូវគេដឹងថា បុរសជាអ៊ំប្រុសធ្លាប់អន់ចិត្តជាមួយជនរងគ្រោះរឿងមិនការពារកូនប្រុសរបស់គាត់ ។

និស្សិតពេទ្យឆ្នាំទី ៥ ត្រូវឃាតកសម្លាប់ក្នុងថ្លុកឈាម

ចំណុចទី ៤ – ដែលជាចំណុចសង្ស័យបំផុតនោះ នៅលើខោបុរសជាអ៊ំប្រុសមានប្រឡាក់ឈាម ហើយប្រសិនបើជនរងគ្រោះអារ-កសម្លាប់ខ្លួនឯងមែន គឺមិនអាចស្លាប់ភ្លាមៗនោះទេ ព្រោះអាចឈឺហើយត្រូវមានដង្ហើមតិចៗ តែដោយឡែកពេលភ្ញាក់ផ្អើលនោះ ជនរងគ្រោះបានស្លាប់មុនទៅហើយ និង មានឈាមបាញ់ពេញជញ្ជាំងផ្ទះទៀត ហាក់ដូចជាមានមនុស្សធ្វើសកម្មភាពសម្លាប់ទៅវិញ ។

បច្ចុប្បន្នបុរសជាអ៊ំប្រុសរូបនោះត្រូវសមត្ថកិច្ចនាំទៅសាកសួរបន្ថែមនៅប៉ុស្តិ៍កាកាប ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចបាន និង កំពុងខិតខំជួយអន្តរាគមន៍ និង ស្រាវជ្រាវ វែកមុខជនដៃដល់មកផ្តន់ទារទោសតាមផ្លូវច្បាប់ ៕

សុថាត់