​សូម​ប្រុងប្រយ័ត្ ន​នៅពេល​ដែល​សត្វ​ចិញ្ចឹម​ ថើប​មាត់​របស់​អ្នក​!

​សូម​ប្រុងប្រយ័ត្ ន​នៅពេល​ដែល​សត្វ​ចិញ្ចឹម​ ថើប​មាត់​របស់​អ្នក​!


​សូម​ប្រុងប្រយ័ត្ ន​នៅពេល​ដែល​សត្វ​ចិញ្ចឹម​ ថើប​មាត់​របស់​អ្នក​!

​ការ​បដិសេធ​មិន​ថើប​សត្វ​ចិញ្ចឹម​របស់​អ្នក អាច​នឹង​ពិបាក​បន្តិច​សម្រាប់​អ្នក​ដែល​ស្រលាញ់​ពួកវា ព្រោះថា​នេះ​ជា​ការបង្ហាញ​នូវ​ក្តីស្រលាញ់ និង​ការគោរព​របស់​វា​ចំពោះ​ម្ចាស់​។ ទោះជា​យ៉ាងណាក្តី ពេលខ្លះ​បើទោះជា​វា​មិន​តែងតែ​បង្ក​គ្រោះថ្នាក់​អ្វី​នោះ អ្នក​ក៏​ត្រូវមាន​ការប្រុងប្រយ័ត្ន​ផងដែរ ។
​អ្នក​ប្រហែលជា​គិតថា មាត់​របស់​សត្វ​ចិញ្ចឹម​របស់​អ្នក អាច​នឹង​ស្អាត​ជាង​មាត់​មនុស្ស​ផង​ពេលខ្លះ ព្រោះ​អ្នក​បាន​សម្អាត​និង​ងូតទឹ​កឲ្យវាជា​ទៀងទាត់ ។ ប៉ុន្តែ​ជា​ការពិត នៅក្នុង​មាត់​របស់​សត្វ​ឆ្កែ អាច​មាន​បាក់តេរី​ជាច្រើន​ប្រភេទ ដែល​អាច​នឹង​ផ្តល់​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​សុខភាព​មនុស្ស​យើង ។​

ពពួក​បាក់តេរី ដែល​មាន​នៅក្នុង​មាត់​របស់​សត្វ​ឆ្កែ អាច​នឹង​មិន​មាន​គ្រោះ​ថា្នក់​អ្វី​ខ្លាំង ប៉ុន្តែ​ពេលខ្លះ​វា​ក៏​អាច​ធ្វើឲ្យ​មនុស្ស​មាន​ជំងឺ​ធ្ងន់​បាន​ផងដែរ ។ ជា​ឧទាហរណ៍ ប្រសិនបើ​សត្វ​ឆ្កែ​របស់​អ្នក​បាន​ហិត លាមក​របស់​សត្វ​ឆ្កែ​ដទៃទៀត នោះ​ច្រមុះ​និង​មាត់​របស់​វា​ត្រូវបាន​រកឃើញ​នូវ​ពង ដង្កូវ ។ ហើយ​ប្រសិនបើ​អ្នកមាន របួស​នៅក្នុង​មាត់ នោះ​ការ​ថើប​សត្វ​ឆ្កែ គឺ​កាន់តែ​គ្រោះថ្នាក់​ព្រោះថា​បាក់តេរី​អាច​នឹង​ចូលទៅ​ក្នុង​អញ្ចាញធ្មេញ និង​បណ្តាលឲ្យ​មាន​ផល​លំបាក​កាន់តែ​ធ្ងន់ធ្ងរ ។ ស្ទើរតែ​១ ក្នុងចំណោម​សត្វ​ឆ្កែ ឬ​ឆ្មា​១០​ក្បាល តែងមាន salmonella ដែល​អាច          បណ្តាល​ឲ្យ​មនុស្សរាគ​ធ្ងន់​បាន ។ នា​ពេល​ថ្មីៗ​នេះ មាន​ស្ត្រី​ម្នាក់​បាន​សរសេរ​រឿង​របស់​ខ្លួន​នៅ​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេតថា ៖ ឆ្កែ​របស់​ខ្ញុំ​បាន​ចម្លង​នូវ​ប្រភេទ​បាក់តេរី Pasteurella multocida ។​

​បាក់តេរី​ប្រភេទ​នេះ នឹង​ប្រមូលផ្តុំ​នៅ​ខ្លួន​សត្វ ជាពិសេស​នៅក្នុង​ច្រមុះ​របស់​វា​។ ចំពោះ​សត្វ ការ​ចម្លងរោគ​ជាធម្មតា កើតមាន​ដោយ​មិនមាន​ការប៉ះពាល់​អ្វី​ឡើយ ដូច្នេះ​បាក់តេរី​ចាប់ផ្តើម​បង្កើតឡើង​វិញ​ជាថ្មី ដោយ​មិន​បង្ក​ជា​បញ្ហា​ដល់​សត្វ​ចិញ្ចឹម​នោះឡើយ ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​បាន​ឆ្លង​វា គឺ​នឹង​ប្រឈម​នឹង​ការពុល​នៅក្នុង​ឈាម​, រលាក​ស្រោម​ខួរក្បាល​, រលាក​ឆ្អឺង ឬ រលាក​ស្រោម​សួត ជាដើម ។ ដូច្នេះ​ជា​ការល្អ បើ​ទោះ​ជា​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​របស់​អ្នកខ្លាំង យ៉ាងណាក៏ដោយ ក៏​អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ចៀសវាង​ការ​ថើប​មាត់​របស់​វា​បើសិនជា​មិនចាំបាច់ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។