​សក់​របស់​អ្នក​ អាច​ប្រាប់​ពី​សញ្ញា​ព្រមាន​ នៃ​ជំងឺ​បេះដូង​

​សក់​របស់​អ្នក​ អាច​ប្រាប់​ពី​សញ្ញា​ព្រមាន​ នៃ​ជំងឺ​បេះដូង​


​សក់​របស់​អ្នក​ អាច​ប្រាប់​ពី​សញ្ញា​ព្រមាន​ នៃ​ជំងឺ​បេះដូង​

​សម្រាប់​បញ្ហា​ទាំងអស់​នៅ​លើ​រាងកាយ បាន​ផ្តល់​ជា​សញ្ញា​ព្រមាន​នូវ​អ្វី​ដែល​កំពុង​កើតមាន​។​ជាធម្មតា​ការឈឺចាប់​ទ្រូង ត្រូវបាន​ចាត់ទុក​ថា​ជា​សញ្ញា​នៃ​ជំងឺ​គាំងបេះដូង  បើទោះជា​មាន​អ្នកជំងឺ​គាំង​បេះ​ដួង ភាគច្រើន​មិនសូវ​មាន​បទពិសោធន៍​នៃ​ការ​ឈឺទ្រូង​នេះ​ក៏​ដោយ ។​

​ជំងឺ​គាំងបេះដូង​ខ្លះ អាច​នឹង​មាន​ភាពយឺត​យ៉ាវ ហើយ​ផ្សេងទៀត​អាច​កើតមាន​យ៉ាង​លឿន  គឺ​វា​អាស្រ័យ​ទៅលើ​ហេតុផល​ជាច្រើន​។ មនុស្ស​មួយចំនួន​ទៀត មិន​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះ​ទេ ដោយសារតែ​ពួកគេ​តែង​មើលរំលង​នូវ​សញ្ញា មួយចំនួន​។ វា​ចាំបាច់​បំផុត ក្នុង​ការស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ជាង​ពេល​ដែល​វា​យឺត​ពេល​។​

​រាងកាយ​របស់​អ្នក នឹង​ព្រមាន​អ្នក​ពី​អ្វី​ដែល​នឹង​កំពុង​កើតមាន​។ ក្នុងនោះ សក់​របស់​អ្នក​ក៏​អាច​ផ្តល់​នូវ​សញ្ញា​ព្រមាន​ផងដែរ ។ ប្រសិនបើ​ស​ក់​មាន​ផ្ទុ​កម្រិត​ខ្ពស់ អរ​ម៉ូ​ន cortisol ដែល​អាច​នឹង​ប្រាប់​ថា​ជំងឺ​ដាច់​ស​សៃឈា​មអាច​នឹង​កើតមាន​។ អ្នក​ក៏​អាច​វាស់​កម្រិត cortisol​នៅក្នុង​ឈាម​, ទឹក​មាត់ និង​ទឹកនោម ប៉ុន្តែ​សម្រាប់​សក់​គឺ​ខុស​គ្នា​។ នៅពេល​ដែល​វា​កើន​ដល់ ១២ ទៅ ១៥​សង់ទីម៉ែត្រ អាច​បង្ហាញ​នូវ​រយៈពេល​យូរ​ជាង នៃ​ការកើនឡើង​កម្រិត​នៃ​ស្ត្រេ​ស ។​

​មនុស្ស ៥៦​នាក់ ដែល​មាន​ជំងឺ​គាំងបេះដូង​ត្រូវបាន​ធ្វើ​ការពិនិត្យ ដោយ​សក់​របស់​ពួកគេ​ត្រូវបាន​ធ្វើ​ការប្រៀបធៀប​ជាមួយនឹង​មនុស្ស​ផ្សេងទៀត ដែល​មិន​មាន​ប្រវត្តិ​នៃ​ជំងឺ​គាំងបេះដូង​។​

​អ្នកជំនាញ​ផ្នែក​ជំងឺ​បេះដូង​ស​សៃឈាម លោក ChAUNCEY Orendi បាន​និយាយថា សញ្ញា​៤​យ៉ាង​នៃ​ជំងឺ​គាំងបេះដូង​។ សញ្ញា​ទីមួយ​នោះ​គឺ ឈឺ​ដើមទ្រូង បើ​ទោះ​ជា​សញ្ញា​នេះ​មិន​តែងតែ​នាំឲ្យ​មាន​ជំងឺ​គាំងបេះដូង​ក៏ដោយ ។ សញ្ញា​ទី​ពីរ គឺ​បែកញើស និង​ក្អួតចង្អោរ​។ សញ្ញា​ទី​បី គឺ​ពិបាក​ក្នុង​ការដកដង្ហើម ហើយ​ចុងក្រោយ​នោះ​គឺ បញ្ហា​ក្រពះ ៕

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។