ផល ប៉ះពាល់ ការលូតកម្ពស់ របស់ កុមារ

ផល ប៉ះពាល់ ការលូតកម្ពស់ របស់ កុមារ

ពិបាកនិយាយថា ក្មេងមានមាឌតូច ឬកម្ពស់ទាប គឺបណ្ដាលមកពីកត្តាធម្មជាតិ ប៉ុន្តែជម្រើសនៃការរស់នៅប្រចាំថ្ងៃនៃជិវិតរបស់កុមារ ក៏អាចប៉ះពាល់ដល់ការលូតលាស់កម្ពស់របស់ពួកគេបានដែរ ។ គួរធ្វើយ៉ាងណាទើបកូនៗ របស់អ្នកលូតកម្ពស់បានល្អប្រសើរ ។ តាមរយៈការស្រោវជ្រាវទាក់ទងទៅហ្នឹងបញ្ហាលូតកម្ពស់កុមារ បញ្ហាបណ្តាលមកពីកត្តាសុខភាពមួយចំនួច ជាក់ស្តែងភាគច្រើនកុមារបាត់បង់ការលូតលាស់នៃកម្រិតកម្ពស់ដោយសារតែការរស់នៅជាប្រចាំរបស់ពួកគេ ហើយបានជះឥទ្ធិពលនូវអាការៈដូចជា ការចងចាំថយចុះ សមត្ថភាពនៃការ គិតលេខ និងការយល់ដឹងក៏ថយចុះ ។ ខាងក្រោមនេះ ជាចំនុចបន្ថែមបណ្តាលឱ្យការលូតលាស់កម្ពស់របស់កុមារថយចុះ ។

– អ្នករស់នៅក្នុងទីក្រុងកម្រិតនៃការលូតលាស់នៃកម្ពស់ គឺនៅចាញ់អ្នករស់នៅតាមជនបទ។
– អ្នកបានបញ្ចប់ការសិក្សារនៅមហាវិទ្យាល័យជាទូទៅគឺត្រូវបាត់បង់កម្ពស់ដល់ទៅ ២ សង់ទីម៉ែត្រ បើប្រៀបហ្នឹង អ្នកមិនបានចូលរៀន ឬ អ្នកមិនចេះអក្សរ ។
– ការជក់ថ្នាំញៀន និងការមិនយកចិត្តទុកដាក់ក្នុងការទទួលទាន ក៏ជាកត្តាធ្វើឱ្យកម្ពស់របស់អ្នកថយចុះផងដែរ គួរបញ្ជាក់ថា ជាមធ្យមកម្រិតនៃការបាត់បង់កម្ពស់របស់បុរសៗ គឺត្រឹមតែ ៣,៣ សង់ទីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែនារីៗគឺបាត់បង់រហូតទៅដល់ ៣,៨ សង់ទីម៉ែត្រដោយសារតែជីវិតនៃការរស់នៅ របស់ពួកគេមិនបានល្អ ៕

ប្រភព៖ iknow

  • ផល ប៉ះពាល់ ការលូតកម្ពស់ របស់ កុមារ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:សុខភាព
Tags: