ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ចំនួន ១០០ កន្លែង​

6 Videos


ថ្មីៗនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចេញសេចក្តីប្រកាសជូនដំណឹងស្តីពីការជ្រើស រើសនិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទាំងពីរភេទដើម្បីឲ្យចូលបម្រើការងារក្នុងក្រប ខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១០០ កន្លែង ។

P9

ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ចំនួន ១០០ កន្លែង​

ការជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំនួន ១០០ កន្លែងគឺសម្រាប់ មុខជំនាញដូចខាងក្រោម៖
– រដ្ឋបាលសាធារណៈ ចំនួន ១០ កន្លែង
– គណនេយ្យ-ហិរញ្ញវត្ថុ ចំនួន ១៥ កន្លែង
– នីតិសាស្ត្រ ចំនួន ១២ កន្លែង
– គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ចំនួន ៥៦ កន្លែង (ផ្នែកបច្ចេកវិទ្យាបណ្តាញ ១០ កន្លែងផ្នែកគ្រប់គ្រង ប្រព័ន្ធទិន្នន័យ ១៦ កន្លែង និងផ្នែកអភិវឌ្ឍន៍កម្មវិធី ៣០ កន្លែង)
– ភាសាបរទេស ចំនួន ០៧កន្លែង (ភាសាអង់គ្លេស ០៣កន្លែង ភាសាថៃ ០២ កន្លែង និងភាសាចិន ០២ កន្លែង)

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវមានសញ្ជាតិខ្មែរមានប្រវត្តិច្បាស់លាស់មិនដែលប្រព្រឹត្តិបទល្មើសផ្សេងៗ មានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រមានតម្លៃស្មើ ឬ ខ្ពស់ជាង និង អាយុយ៉ាងច្រើន៣០ឆ្នាំគិតត្រឹមថ្ងៃប្រឡង ត្រូវមានសុខភាពល្អកាយសប្បទាមាំមួនគ្មានជំងឺឆ្លង បុរសត្រូវមាន កំពស់ ១ ម៉ែត្រ ៦៥ ឡើង និង នារីកំពស់ ១ ម៉ែត្រ ៥៥ ឡើង ។

ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ចំនួន ១០០ កន្លែង​

ពាក្យសុំចូលរួមប្រឡង ១ ច្បាប់ ៨០០០ រៀលនិងមានផ្តល់ឲ្យរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ២៥ កក្កដា ២០១៦ និង ចាប់ទទួលពាក្យពីថ្ងៃទី ២៦ កក្កដា ដល់ ៥ សីហា ២០១៦ ។

ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ចំនួន ១០០ កន្លែង​

បេក្ខជនអាចទៅរកទិញពាក្យសុំចូលរួមប្រឡងនៅអគារ C ជាន់ទី ១ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ក្នុងភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជ ធានីភ្នំពេញ(ទល់មុខបុរីប៉េងហួតបឹងស្នោ)៕ ដេវីត

ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ចំនួន ១០០ កន្លែង​