គ្រាន់តែ​ឈ្លោះ​គ្នា​បន្តិចបន្តួច​សោះ យក​កាំបិត​គប់​គ្នា​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​រហូតដល់​ស្លាប់​

6 Videos


មានករណីហិង្សាមួយបានកើតរហូតធ្វើឲ្យស្ត្រីម្នាក់បានស្លាប់ នៅក្នុងជម្លោះរវាងអ្នករកស៊ីលក់ដូរក្បែរគ្នា ដោយត្រូវជនដៃដល់បានគប់កាំបិតទៅលើស្ត្រីរងគ្រោះជុងនៅដើមទ្រូងខាងស្តាំ ហើយត្រូវគេជួយដឹកយកទៅមន្ទីរពេទ្យ តែបានស្លាប់ហើយកាលពីរសៀលថ្ងៃដដែល ព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក ។

P9

គ្រាន់តែ​ឈ្លោះ​គ្នា​បន្តិចបន្តួច​សោះ យក​កាំបិត​គប់​គ្នា​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​រហូតដល់​ស្លាប់​

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៦ នេះ ស្ថិតនៅចំណុចផ្លូវបេតុងមួយកន្លែង ជិតរោងចក្រ LA ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់នោះ ឈ្មោះ ឈួន ចាន់ថា អាយុ ៣៣ ឆ្នាំ ជាអ្នកលក់ ស្នាក់នៅក្នុងភូមិស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនដៃដល់ គឺជាប្តីប្រពន្ធនឹងគ្នា ប្តីឈ្មោះ ឡឹង សុខា អាយុ ៣៧ ឆ្នាំ ជាអ្នកលក់ទឹកអំពៅ និង ប្រពន្ធឈ្មោះ ឆោម ណៃ អាយុ ៣៥ ឆ្នាំ ជាអ្នកលក់ចេកចៀន ( ទាំង ៣ នាក់រកស៊ីក្បែរគ្នា ) ។

គ្រាន់តែ​ឈ្លោះ​គ្នា​បន្តិចបន្តួច​សោះ យក​កាំបិត​គប់​គ្នា​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​រហូតដល់​ស្លាប់​

មុនពេលកើតហេតុ គេឃើញខាងអ្នកលក់ចេកចៀន បានបាញ់ទឹកសម្អាតមុខកន្លែងរបស់ខ្លួន តែត្រូវទឹកនោះហូរទៅដល់កន្លែងលក់បាយ ក៏កើតទៅជារឿងជេរបញ្ចោរគ្នា រហូតស្ត្រីលក់ចេកចៀនទ្រាំលែងបាន យកកាំបិតគប់ទៅលើស្ត្រីរងគ្រោះ បណ្តាលឱ្យកាំបិតជង់ជាប់ទ្រូងខាងស្តាំ ។ ពេលនោះមិនព្រមឈប់ទៀត គេឃើញបុរសជាប្តីលោតទៅវាយប្រតប់បន្ថែមលើស្ត្រីរងគ្រោះ លុះសមត្ថកិច្ចមកដល់ទើបនាំគ្នាឈប់ តែពេលនោះក៏ត្រូវឃាត់ខ្លួនទាំង ២ នាក់ប្តីប្រពន្ធតែម្តង ៕

                                                                            សុថាត់