រថយន្ត​កុងតឺន័រ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ប្ដី​របួសធ្ងន់​

6 Videos


កាលពីវេលាម៉ោង ១ និង ៤០ នាទីរសៀល ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៦ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តកុងតឺន័រ និងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។ បណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្តីរងរបួសធ្ងន់ គឺបាក់ជើងម្ខាង ។

P9

រថយន្ត​កុងតឺន័រ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ប្ដី​របួសធ្ងន់​
រថយន្ត​កុងតឺន័រ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ប្ដី​របួសធ្ងន់​

លោក យ៉ង់ សំអូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបានឲ្យដឹងថា មុន ពេលកើតហេតុ សាក្សីបានឃើញរថយន្ត និង ម៉ូតូបើកបរក្នុងទិសដៅស្របគ្នា ពីអ្នកលឿងមកភ្នំពេញ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកកុងតឺន័របានគៀរ ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល គ្រានោះស្ត្រីជាប្រពន្ធ ដែលជិះពីក្រោយខ្ទាតបោកក្បាល ខ្ទប់ ជាមួយរថយន្តហើយដួលបោកមកលើថ្នល់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែកបុរសជាប្តីបាក់ជើងខាងឆ្វេងរងរបួសធ្ងន់ ។

រថយន្ត​កុងតឺន័រ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ប្ដី​របួសធ្ងន់​

ក្រោយពីបង្កហេតុ រថយន្តបង្កបានព្យាយាមបើកគេចបានចម្ងាយប្រមាណជិត ១ គីឡូម៉ែត្រ ក៏ឈប់រថយន្ត ហើយអ្នកបើកបរក៏រត់គេចខ្លួនបាត់ ។

រថយន្ត​កុងតឺន័រ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ប្ដី​របួសធ្ងន់​

បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងត្រូវនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកសាកសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

                                                                                           សុថាត់