​ឧ​ទ្យា​នុ​រក្ស រកឃើញសត្វខ្ទីង ២ ក្បាល ​​​​​ជាប់អន្ទាក់ងាប់នៅសំឡូត

6 Videos


មន្ត្រីឧទ្យានុរក្ស និង មន្ត្រីអង្គការ MJP នៅពេលកំពុងដើរល្បាត ក៏ប្រទះឃើញសត្វខ្ទីង ២ ក្បាល មេ និង កូន មានទម្ងន់ជាង ១ តោន ជាប់អន្ទាក់ព្រានព្រៃ នៅក្នុងស្រុកសំឡូត ។ តែគួរឱ្យស្តាយ ដោយក្រុមអភិរក្សយើង ខ្វះឧបករណ៍ជួយសង្គ្រោះ បណ្តាលឱ្យខ្ទីងទាំង ២ ទ្រាំទ្រលែងបានក៏ងាប់ទៅ ហើយកម្លាំងបានដុតនៅនឹងកន្លែងតែម្តង ។

P9

​ឧ​ទ្យា​នុ​រក្ស រកឃើញសត្វខ្ទីង ២ ក្បាល ​​​​​ជាប់អន្ទាក់ងាប់នៅសំឡូត
​ឧ​ទ្យា​នុ​រក្ស រកឃើញសត្វខ្ទីង ២ ក្បាល ​​​​​ជាប់អន្ទាក់ងាប់នៅសំឡូត

ការប្រទះឃើញនេះ គឺនៅវេលាម៉ោងជិត ៥ ល្លាច ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចភ្នំល្មៀត ត្រង់តំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត-ប៉ៃលិន ជាប់ភូមិដំបង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន ។ ពេលប្រទះឃើញខ្ទីងទាំង ២ ក្បាលនេះ គឺមិនទាន់ងាប់ភ្លាមៗទេ តែដោយខាងក្រុមអភិរក្សខ្វះឧបករណ៍ជួយសង្គ្រោះ និង ម្យ៉ាងកម្លាំងរបស់ខ្ទីងខ្សោយទៅៗ ដោយគេមិនដឹងថា ជាប់អន្ទាក់តាំងពីពេលណាមកនោះទេ ។

​ឧ​ទ្យា​នុ​រក្ស រកឃើញសត្វខ្ទីង ២ ក្បាល ​​​​​ជាប់អន្ទាក់ងាប់នៅសំឡូត

លោក ចាន់ សុខជាតិ ជាមន្ត្រីអង្គការ MJP បានឲ្យដឹងថា នៅក្បែរបរិវេណនោះ មានអន្ទាក់ជាច្រើនទៀត ហើយកម្លាំងរបស់លោកកំពុងរក និង ប្រមូលឧបករណ៍អន្ទាក់ទាំងនោះ បន្ទាប់មកស្វែងរកមុខព្រានព្រៃដែលដើរដាក់អន្ទាក់យ៉ាងអនាធិបតេយ្យនេះ ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕

                                                                             សុថាត់

​ឧ​ទ្យា​នុ​រក្ស រកឃើញសត្វខ្ទីង ២ ក្បាល ​​​​​ជាប់អន្ទាក់ងាប់នៅសំឡូត