តុលាការ​ផ្តន្ទា​ទោស Messi ​​២១ខែពីបទ​គេ​ច​ពី​ការ​បង់​ពន្ធ និពន្ធដោយ : ថ្មីៗ       July-06-2016, 5:59 pm         419

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​ផ្តន្ទា​ទោស Messi ​​២១ខែពីបទ​គេ​ច​ពី​ការ​បង់​ពន្ធLionel Messi ខ្សែប្រយុទ្ធ​ក្លិប Barcelona និងលោក Jorge ដែល​ជាឪពុក​ ត្រូវ​បាន​តុលាការ Catalonia របស់អេស្ប៉ាញ​ ផ្តន្ទា​ទោស​២១​ខែ​ពី​បទ​គេច​ពី​ការបង់​ពន្ធ​ប្រមាណ​៤លាន​អឺរូ។ ប៉ុន្តែមិន​បាន​តម្រូវឲ្យ​ជាប់ពន្ធនាគារនោះឡើយ។ នេះ​បើតាម​ការ​ផ្សាយ​របស់ AFP និង​កាសែត 20minutes.fr របស់​បារាំង។

រឿង​រ៉ាវ​កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០០៥មក​ ដោយកាលណោះ គ្រួសារ​របស់ Messi បានផ្ញើរលុយ​ទៅ​ដាក់នៅ​ក្រុមហ៊ុន​មួយនៅ​ប្រទេស​ Belize ដែល​ជារដ្ឋតូច​មួយ​នៅអាមេរិក​កណ្តាល​ដែល​ក្រោយមក​ដូរទៅ​ក្រុមហ៊ុនមួយនៅអ៊ុយរូហ្គាយ កាលពី​ឆ្នាំ​២០០៧ ។ រហូត​ដល់​ឆ្នាំ​២០០៩ គេ​រក​ឃើញ​ថា Messi និងគ្រួសារ​បាន​គេចពី​ការបង់ពន្ធ​សរុប​ ៤,១៦លានអឺរ៉ូ ទាក់ទង​នឹងចំណូល​បាន​ពី​ក្រុមហ៊ុន​ផ្សេងទៀត ដូចជា Danone, Adidas, Pepsi-Cola ជាដើម៕