Breaking News! Lionel Messi ត្រូវបាន តុលាការកាត់ទោសឱ្យ ជាប់ពន្ធនាគារ 21 ខែពីបទលួចបន្លំពន្ធ

តុលាការប្រទេសអេស្បាញកាត់ទោស Messi កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន និង របស់ក្លឹប Barcelona អោយជាប់ពន្ធាគារយ:ពេល ២១ខែពីបទលួចបន្លំពន្ធ ដោយយោងតាមបណ្តាញពត៌មានរបស់ប្រទេសអេស្បាញបានប្រកាសមុននេះ។
Messi01

គួរបញ្ជាក់ផងដែរថា ឪពុករបស់Messi គឺលោក Jorge Messi ក៏បានត្រូវទទួលទោសដាក់ពន្ធាគារផងដែរទៅនិងករណីMessiដែររឿងបោកប្រាស់លុយចំនួន €4.1m នៅចន្លោះឆ្នាំ 2007-2009 នៅប្រទេសអេស្បាញដូចគ្នា។

ពួកគេនឹងប្រឈមមុខផងដែរ ជាមួយនិងការផាកពិន័យលុយរាប់លានអឺរ៉ូ ក្នុងករណីដែលពួកគេបានយកលុយទៅតំកល់នៅ Belize និង អ៊ុយរូហ្គាយ ដើម្បីគេចពន្ធ។ ទោះជាយ៉ាងណា ពួកគេទំនងជាអាចលើកលែងមិនឲ្យជាប់ពន្ធនាគារ។ នៅក្រោមប្រព័ន្ធច្បាប់របស់ អេស្ប៉ាញ ជនជាប់ចោទដែលត្រូវជាប់គុកក្រោមពីរឆ្នាំ អាចត្រូវព្យួរទោសបាន ។
Messi02

កីឡាករMessi និងឪពុករបស់គាត់ ត្រូវបានគេរកឃើញថាមានទោសពីបទល្មើសចំនួនបីករណី នៃការលួចបន្លំពន្ធ ក្នុងសេចក្តីសម្រេចកាលពីថ្ងៃពុធ ដោយតុលាការ Barcelona ។

ក្នុងអំឡុងពេលនៃ ការជំនុំជម្រះនេះ , ខ្សែប្រយុទ្ធ Lionel Messi បានអះអាងថា “លោកបានមិនបានដឹងអ្វីទាំងអស់” អំពីការគ្រប់គ្រង កិច្ចការហិរញ្ញវត្ថុរបស់ខ្លួន ដោយនិយាយថា “លោកគឺជាកីឡាករបាល់ទាត់ “។

Messi

ប្រភព៖ BBC