កែវ ច័ន្ទ​ស​ម្ជ​ស្ស សរសើរ​ស្វាមី​ជា​មនុស្ស​ប្រុស​ដែល​ពូកែ​អត់ធន់​!

6 Videos

បើគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៧ ឆ្នាំមកហើយ ដែលតារាចម្រៀង កែវ ច័ន្ទសម្ជស្ស បានរៀប ការ ហើយសព្វថ្ងៃនេះ នាងមានកូនប្រុសម្នាក់ ។ រហូតមកដល់ពេលនេះ ចំណងស្នេហ៍របស់តារាចម្រៀងរូបនេះ នៅតែផ្អែមល្ហែម ហើយថ្មីៗនេះកែវ ច័ន្ទសម្ជស្ស ថែមទាំងអួតថា ស្វាមីរបស់នាងជាមនុស្សប្រុស ដែលពូកែអត់ធន់ ។

P9

កែវ ច័ន្ទ​ស​ម្ជ​ស្ស សរសើរ​ស្វាមី​ជា​មនុស្ស​ប្រុស​ដែល​ពូកែ​អត់ធន់​!

គេនៅចាំបានថា ក្រោយពីរៀបការភ្លាម កែវ ច័ន្ទសម្ជស្ស បានព្យាយាមលាក់បាំងពីអត្តសញ្ញាណ របស់ស្វាមី ។ សូម្បីតែនាងមានកូន ក៏នាងបិទបាំងដែរ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ កែវ ច័ន្ទសម្ជស្ស ហាក់ មានភាពក្លាហាន និង បង្ហាញរូបថតស្វាមីនិងកូនប្រុស ដែលមានមុខមាត់ទ្រលុកទ្រលន់គួរអោយស្រលាញ់ ។

កែវ ច័ន្ទ​ស​ម្ជ​ស្ស សរសើរ​ស្វាមី​ជា​មនុស្ស​ប្រុស​ដែល​ពូកែ​អត់ធន់​!

កន្លងមក ស្វាមីរបស់នាងធ្លាប់ជាម្ចាស់ផលិតកម្មមួយរូប តែលោកមានវ័យចំណាស់ច្រើនជាង កែវ ច័ន្ទសម្ជស្ស ។ ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ចំណងស្នេហ៍របស់តារាចម្រៀង កែវ ច័ន្ទសម្ជស្ស នៅតែផ្អែមល្ហែម ដែលគេអាចបានដឹងនិងឃើញតាមរយៈរូបភាពដែល នាងបានបង្ហាញ ។

កែវ ច័ន្ទ​ស​ម្ជ​ស្ស សរសើរ​ស្វាមី​ជា​មនុស្ស​ប្រុស​ដែល​ពូកែ​អត់ធន់​!

អ្វីដែលគេកត់សំគាល់នោះ កែវ ច័ន្ទសម្ជស្ស បានរៀបរាប់ក្នុងហ្វេសប៊ុកនាងថា« ប្រាំពីរឆ្នាំជីវិតគ្រួសារ របស់ខ្ញុំឆ្លងកាត់ភាពជូរចត់មិនតិច ទេ តែរឿងល្អៗចេះតែបន្តមានមិនដាច់ ព្រោះយើងទាំងពីរនាក់ខិតខំថែរក្សាជីវិត គូរមួយនេះ ដោយភាពអត់ធ្មត់ ភាពជោគជ័យពិតជានៅក្នុងដៃយើង គាត់ជាមនុស្សប្រុសដែលអត់ធន់បំផុត សម្រាប់ខ្ញុំ» ។

កែវ ច័ន្ទ​ស​ម្ជ​ស្ស សរសើរ​ស្វាមី​ជា​មនុស្ស​ប្រុស​ដែល​ពូកែ​អត់ធន់​!

សព្វថ្ងៃ កែវ ច័ន្ទសម្ជស្ស មានកូនប្រុសម្នាក់ ដែលមានអាយុប្រមាណជាងបីឆ្នាំ។តែយ៉ាងណា ពេលនេះ គេមិនទាន់ឃើញអ្នកចម្រៀង ដែលនិយមបទពីដើមរូបនេះ គ្រោងយកកូនបន្ថែមទៀតនោះទេ៕ ចេនី