រថយន្ត​កុងតឺន័រ​បើក​បុក​​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្ដី​ប្រពន្ធ ​ស្លាប់​ម្នាក់​ របួស​ម្នាក់

រថយន្ត​កុងតឺន័រ​បើក​បុក​​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្ដី​ប្រពន្ធ ​ស្លាប់​ម្នាក់​ របួស​ម្នាក់



កណ្ដាល ៖​ រថយន្ត​ធុន​ធំ​សណ្ដោង​​​​​កុងតឺន័រ​មួយ​គ្រឿង ​បាន​បើកបរ​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិសដៅ​ស្របគ្នា​ ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​និង​ម្នាក់ទៀត​រង​របួស​ស្រាល។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៤០​រសៀល​ថ្ងៃ​ទី​០៦ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ​ស្ថិត​ក្នុង​ភូមិ​ជ័យ​ឧត្ដម​.​ឃុំ​សំរោង​ធំ​.​ស្រុក​កៀនស្វាយ​.​ខេត្តកណ្តាល។

ជនរងគ្រោះ​ទី​១.​ឈ្មោះ​សឹម ​រ៉ា​ម៉ូ​ ភេទ​ ប្រុស​អាយុ​២៣​ឆ្នាំ​ ​​​​បើកបរ​ម៉ូតូ​ម៉ាក​C.125​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1.FE.7838​ (របួសស្រាល) ​និង​ អ្នក​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ​ឈិ​ត ​ចាន់​នឿក ​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​​ បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ។ អ្នក​ទាំងពីរ​មាន​ស្រុក​កំណើត​នៅ​ភូមិ​អន្លង់​រាជ្យ​.​​ឃុំ​កំពង់ត្របែក​.​ស្រុក​កំពង់ត្របែក​.​ខេត្តព្រៃវែង។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ស្តែ​លីន​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3.C.78.82. ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេច​ខ្លួន​បាត់​ បន្សល់ទុក​តែ​រថយន្ត។

ប្រភព​និយាយ​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភាគី​ម៉ូតូ​ជិះ​ឌុប​​​​គ្នា​២​នាក់​ប្ដី​ប្រពន្ធ​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ។ លុះ​មកដល់​ចំណុច​កើតហេតុ​ខាង​លើ​ ស្រាប់តែ​រថយន្ត​បង្ក​បើកបរ​ ស្របគ្នា​បុក​ចំ​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង។

រថយន្ត​ និង​ម៉ូតូ​ត្រូវ​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​តាម​នីតិវិធី។ រីឯ​​​សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕
រថយន្ត​កុងតឺន័រ​បើក​បុក​​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្ដី​ប្រពន្ធ ​ស្លាប់​ម្នាក់​ របួស​ម្នាក់

រថយន្ត​កុងតឺន័រ​បើក​បុក​​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្ដី​ប្រពន្ធ ​ស្លាប់​ម្នាក់​ របួស​ម្នាក់