សិស្ស​ និង​គ្រូ​ជាង​៥០០​នាក់ ​កំពុង​ប្រឈម​នឹង​ការ​បិទ​ទ្វារ​សាលារៀន​ ដោយសារ​ជំនន់​ទឹកភ្លៀង

សិស្ស​ និង​គ្រូ​ជាង​៥០០​នាក់ ​កំពុង​ប្រឈម​នឹង​ការ​បិទ​ទ្វារ​សាលារៀន​ ដោយសារ​ជំនន់​ទឹកភ្លៀង

ប៉ោយប៉ែត​ ៖ ​សិស្សសាលា​ប្រុស​ស្រី​ចំនួន​៥៤៧​នាក់ ​រួម​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​១៧​នាក់​ កំពុង​ប្រឈម​​នឹង​ការ​​គ្មាន​សាលារៀន​នា​ពេល​ខាង​មុខ​នេះ ​បើ​សិន​ជា​ជំនន់​ទឹកភ្លៀង​នៅតែ​បន្ត​លិច​លង់​ចូល​ទៅ​ក្នុង​ថ្នាក់រៀន​តទៅទៀត​នោះ។

ក្នុង​រយៈពេល​ជិត​កន្លះ​ខែ​មក​ហើយ ​ដែល​ទឹកភ្លៀង​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​បង្ក​ឲ្យ​​ជា​ទឹក​ជំនន់​ជន់​ហៀរហូរ​ចូល​ក្នុង​ថ្នាក់រៀន​ជា​ប្រចាំ​រហូត​មកដល់​ពេល​នេះ​ ជាហេតុ​មួយ​ធ្វើ​ឲ្យ​សិស្ស​ និង​គ្រូ​​ជួប​ការ​លំបាក។

ចំពោះ​សាលា​ ដែល​កំពុង​ប្រឈម​នឹង​ការ​បិទ​ទ្វារ ​ដោយសារ​​ជំនន់​ទឹកភ្លៀង​នោះ​ គឺ​​​សាលាបឋមសិក្សា​ប៉ាលិលេយ្យ​ ស្ថិត​នៅ​ក្នុង​វត្ត​ប៉ាលិលេយ្យ​ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។

អ្នក​គ្រូ​ លោកគ្រូ​ ដែល​កំពុង​បង្រៀន​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា​ សិស្ស​ប្រុស​ស្រី​មាន​សរុប​ចំនួន​៥៤៧​នាក់​ មាន​ថ្នាក់រៀន​១០​បន្ទប់ ​ហើយ​សាលា​នេះ​កើត​មាន​កាលពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ​មកដល់ពេលនេះ​គឺ​មាន​ចំនួន​ជាង​២០​ឆ្នាំ​ហើយ។ គ្រូ​ៗ​បាន​បន្ត​ទៀត​ថា ​ក្នុង​ឆ្នាំ​មុនៗ​រាល់ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ​គឺ​ទីធ្លា​ខាងមុខ​សាលា​លិច​ដែរ ​ដោយសារ​តែ​មាន​ប្រព័ន្ធ​បង្ហូរទឹក​គ្រប់គ្រាន់។ ដោយឡែក​ឆ្នាំ​២០១៦​នេះ​​ ​លោក​​សង្ឃ​បាន​ចាក់​ដី​ជុំវិញ​ខាងមុខ​សាលា​ បង្ក​ឲ្យ​ទឹក​ហូរ​ទៅ​ក្នុង​លូ​មិន​រួច​ ទើប​ធ្វើ​ឲ្យ​ទឹក​លិច​ចូល​​​ក្នុង​ថ្នាក់​រៀន៕