ញៀន​ថ្នាំ​ដល់​កម្រិត​​ ​សម្រេច​​បញ្ចប់​ជីវិត​ ដោយ​លោត​ទឹក​ពី​លើ​ស្ពាន​ឧកញ៉ា​ លី យ៉ុង​ផាត់

ញៀន​ថ្នាំ​ដល់​កម្រិត​​ ​សម្រេច​​បញ្ចប់​ជីវិត​ ដោយ​លោត​ទឹក​ពី​លើ​ស្ពាន​ឧកញ៉ា​ លី យ៉ុង​ផាត់



ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ញៀន​ថ្នាំ​ដល់​កម្រិត​រក​លុយ​ទិញ​ថ្នាំ​មិនបាន ក៏​សម្រេចចិត្ត​បញ្ចប់​ជីវិត ​ដោយ​លោត​ពី​លើ​ស្ពាន​លី​យ៉ុង​ផាត់ សម្លាប់​ខ្លួន​ តែ​មិន​ស្លាប់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់​ពេល កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​លើ​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់ ក្រុម​១ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

យុវជន​បែក​ថ្នាំ ឈ្មោះ សេង វីរៈ​ទូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​សេ នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​ម្តាយ​ឈ្មោះ កែវ សុ​ម៉ាលី កាត់​កាល​ចោល។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ឌុប​​ ​ចេញ​ពី​ផ្ទះ​មិត្តភ័ក្ដិ​នៅ​ម្ដុំ​ស្វាយប៉ាក ដោយ​ជិះ​ក្នុង​តម្លៃ​​៥០០០​រៀល លុះ​ជិះ​មក​ចំណុច​ពាក់​កណ្ដាល​ស្ពាន ជនរងគ្រោះ​បាន​ឲ្យ​ម៉ូតូឌុប​ឈប់ រួច​បាន​ឲ្យ​លុយ​ទៅ​ម៉ូតូឌុប ហើយក៏​បាន​លោត​ចុះ​ពីលើ​ស្ពាន​តែម្តង។ ឃើញ​ដូច​នោះ ប្រជាពលរដ្ឋ​ដែល​នេសាទ​នៅ​ជិត​កន្លែង​កើតហេតុ ក៏បាន​ចេញ​ទូក​ទៅ​ជួយសង្គ្រោះ​ទាន់​ពេល​វេលា។

ក្រោយ​មក កម្លាំង​សមត្ថកិច្ច​បាន​មក​ដល់ ហើយ​បាន​ធ្វើ​ការ​សួរនាំ​ជនរងគ្រោះ អំពី​មូលហេតុ ហើយ​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ថា ដោយសារតែ​រូបគេ​ត្រូវ​បាន​យក​ម៉ូតូ ៥​គ្រឿង​ទៅ​លក់​ស៊ី​ចាយ និង​ជក់​ថ្នាំញៀន ទើប​ម្តាយ​របស់​គេ​កាត់​កាល​ចោល ​​មិន​ឲ្យ​ចូល​ផ្ទះ​ទៀត។ ក្រោយមក​រូបគេ​បានសម្រេច​ចិត្ត​បញ្ចប់​ជីវិត​ ដោយ​លោតទឹក​សម្លាប់ខ្លួន​តែម្តង ដោយ​ហេតុ​តែ​លោតទឹក​សម្លាប់​ខ្លួន​ពិបាក​ពេក​បាន​ហែល​មកវិញ ក៏​ត្រូវ​បាន​អ្នកនេសាទ​នៅ​ទីនោះ​ជួយសង្គ្រោះ​តែម្តង។

បន្ទាប់ពី​សមត្ថកិច្ច​បាន​និយាយ​លួងលោម​ជនរងគ្រោះ​រួចហើយ ​ក៏​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ជនរងគ្រោះ​ក៏បាន​យល់ព្រម​ទៅផ្ទះ​វិញ ដោយ​សមត្ថកិច្ច​បាន​ចេញ​ថ្លៃ​ម៉ូតូឌុប​ឲ្យ​តម្លៃ ១០០០០​រៀល៕
ញៀន​ថ្នាំ​ដល់​កម្រិត​​ ​សម្រេច​​បញ្ចប់​ជីវិត​ ដោយ​លោត​ទឹក​ពី​លើ​ស្ពាន​ឧកញ៉ា​ លី យ៉ុង​ផាត់

ញៀន​ថ្នាំ​ដល់​កម្រិត​​ ​សម្រេច​​បញ្ចប់​ជីវិត​ ដោយ​លោត​ទឹក​ពី​លើ​ស្ពាន​ឧកញ៉ា​ លី យ៉ុង​ផាត់