Messi និង​ឪពុក​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២១​ខែ​ពី​បទ​បន្លំ​ពន្ធ

Messi និង​ឪពុក​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២១​ខែ​ពី​បទ​បន្លំ​ពន្ធ

Ad:
ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។ សូមចុចនៅទីនេះសម្រាប់ព័ត៌មានបន្ថែម

ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Lionel Messi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររួមជាមួយឪពុករបស់គាត់ពីបទបន្លំពន្ធដល់ទីបីករណី។
ព្រះរាជអាជ្ញាបាននិយាយថាMessiនិងឪពុករបស់គាត់បានកេងប្រវ័ញ្ចទៅលើអាជ្ញាធរពន្ធអេស្ប៉ាញចំនួន៤.១លានអឺរ៉ូ(៣.៥លានផោន)ក្នុងចន្លោះឆ្នាំ២០០៧-២០០៩។ លើសពីនេះតុលាការក៏បានផ្ដន្ទាទោសដាក់ពន្ធនាគារឪពុករបស់កីឡាករជម្រើសជាតិអាហ្សង់ទីនលោក Jorge Messi ដល់ទៅ២១ខែពីបទឧក្រិដ្ឋទាំងបីនេះផងដែរ។
Messi និង​ឪពុក​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២១​ខែ​ពី​បទ​បន្លំ​ពន្ធ
សេចក្ដីថ្លែងការណ៍បានបន្តទៀតថា៖ការកាត់ទោសនេះជនជាប់ចោទអាចប្ដឹងបកតាមរយៈតុលាការកំពូលអេស្ប៉ាញផងដែរ។ ទោះជាយ៉ាងនេះក្ដី តាមច្បាប់របស់អេស្ប៉ាញការជាប់ពន្ធនាគារក្រោមពីឆ្នាំអាចត្រូវបានធ្វើការព្យួរទោសគឺមានន័យថាMessi និងឪពុករបស់គាត់មិនទំនងអាចត្រូវឃុំឃាំងក្នុងគុកនោះទេ។
តុលាការបានបញ្ជាឲ្យកីឡាករវ័យ២៩ឆ្នាំបង់ប្រាក់ពិន័យប្រហែល២លានយូរ៉ូ(១.៧លានផោន)ហើយឪពុករបស់គាត់ត្រូវបង់ពិន័យ១.៥លានយូរ៉ូ(១.២លានផោន)ចំពោះបទឧក្រិដ្ឋនេះ។
ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • Messi និង​ឪពុក​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២១​ខែ​ពី​បទ​បន្លំ​ពន្ធ已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:កីឡា  ព័ត៌មាន
Tags: