នគរបាល​ចាប់​មុខសញ្ញា​ជួញដូរ​មនុស្ស​ទៅ​ចិន​

6 Videos


នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង និង ជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស នៅរសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៦ នេះ បានដឹកនាំកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរមនុស្សឆ្លងដែន ។

P9

នគរបាល​ចាប់​មុខសញ្ញា​ជួញដូរ​មនុស្ស​ទៅ​ចិន​
នគរបាល​ចាប់​មុខសញ្ញា​ជួញដូរ​មនុស្ស​ទៅ​ចិន​

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ និង បានជួយរំដោះស្ត្រីរងគ្រោះចំនួន ៦ នាក់ផ្សេងទៀត ពីក្នុងផ្ទះសំណាក់យីហោរ «តារា» ស្ថិតនៅផ្លូវលេខ ១៣៩ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ។

នគរបាល​ចាប់​មុខសញ្ញា​ជួញដូរ​មនុស្ស​ទៅ​ចិន​

លោក ព្រុំ សន្ធរ ស្នងការរង និង ជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធឿន ពុទ្ធា ហៅ ឡាយ ធីជិន ភេទស្រី អាយុ ២៤ ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅចំណុចកើតហេតុខាងលើ បាននាំយកស្ត្រីទាំង ៦ នាក់នេះមកស្នាក់នៅបណ្ដោះអាសន្នដើម្បីត្រៀមនាំទៅប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម ។

នគរបាល​ចាប់​មុខសញ្ញា​ជួញដូរ​មនុស្ស​ទៅ​ចិន​

ក្រោយពីបានចុះបង្ក្រាបករណីនេះ រួចហើយ កម្លាំងសមត្ថកិច្ចបានបញ្ជូនអ្នកពាក់ព័ន្ធខាងលើ ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ព្រមទាំងអនុញ្ញាតឱ្យឪពុកម្តាយជនរងគ្រោះចំនួន ២ នាក់ និង បងស្រីជនរងគ្រោះម្នាក់ចូលទៅទទួលជនរងគ្រោះ ហើយក៏បានធ្វើការសាកសួរ និង ស្រាវជ្រាវបន្ត ៕

                                                                                                      សុថាត់