ពិតជា​សាហាវ​ខ្លាំងណាស់ កូនប្រុស​តិរច្ឆាន​កាប់​ឪពុក​រហូតដល់​ស្លាប់​

6 Videos


ជារឿងមួយមិនគួរឲ្យជឿដែលកូនប្រុសចិត្តតិរច្ឆានម្នាក់ បានលើកដៃកាប់ឪពុកបង្កើតខ្លួនឯងនឹងកាំបិតក្រងុកចំនួន ២ កាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោពេញស្រុកភូមិនេះ កើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិចាន ឃុំចាន ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

P9

ពិតជា​សាហាវ​ខ្លាំងណាស់ កូនប្រុស​តិរច្ឆាន​កាប់​ឪពុក​រហូតដល់​ស្លាប់​
ពិតជា​សាហាវ​ខ្លាំងណាស់ កូនប្រុស​តិរច្ឆាន​កាប់​ឪពុក​រហូតដល់​ស្លាប់​

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនដៃដល់ដែលជាកូនបង្កើតរបស់ជនរងគ្រោះ មានឈ្មោះ សេង ខេង អាយុ ៣៥ ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ធ្លាប់មានជំងឺសរសៃប្រសាទចំនួន ៤ ឆ្នាំមកហើយ រីឯសពជនរងគ្រោះ មានឈ្មោះ សេង សាង អាយុ ៧២ ឆ្នាំ ។

ពិតជា​សាហាវ​ខ្លាំងណាស់ កូនប្រុស​តិរច្ឆាន​កាប់​ឪពុក​រហូតដល់​ស្លាប់​

ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចាន បានចុះទៅដល់កន្លែងកើតហេតុ និង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រែកកប្បាស ដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

                                                                           សុថាត់

ពិតជា​សាហាវ​ខ្លាំងណាស់ កូនប្រុស​តិរច្ឆាន​កាប់​ឪពុក​រហូតដល់​ស្លាប់​