កំពុង​អង្គុយ​មើល​ទូរទស្សន៍​ ត្រូវ​ឃាតកបាញ់សម្លាប់​

6 Videos


បុរសម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលបចូលធ្វើសកម្មភាពបាញ់ប្រហារស្លាប់នៅក្នុងផ្ទះ ពេលកំពុងមើលទូរទស្សន៍ជាមួយប្រពន្ធ ។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅយប់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

P9

កំពុង​អង្គុយ​មើល​ទូរទស្សន៍​ ត្រូវ​ឃាតកបាញ់សម្លាប់​
កំពុង​អង្គុយ​មើល​ទូរទស្សន៍​ ត្រូវ​ឃាតកបាញ់សម្លាប់​

នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈឹម យិន អាយុ ៣៤ ឆ្នាំ កំពុងតែអង្គុយមើលទូរទស្សន៍ជាមួយប្រពន្ធឈ្មោះ ប៊ុត សារុន អាយុ ៣៦ ឆ្នាំ នៅក្នុងផ្ទះបាយ ស្រាប់តែមានជនសង្ស័យម្នាក់បានចូលមកបាញ់ជនរងគ្រោះទាំងកម្រោល បណ្ដាលឱ្យត្រូវចំភ្លៅខាងស្ដាំងមួយគ្រាប់ ក្រោមដោះខាងស្ដាំមួយគ្រាប់ លើដោះស្ដាំមួយគ្រាប់ និង ស្លាបក្រចៀវឆ្វេងមួយគ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ មូលហេតុនៃការបាញ់ន្រហារខាងលើនេះ នៅមិនទាន់មាននរណាម្នាក់ប្រាប់ឱ្យដឹងនៅឡើយទេ ។

កំពុង​អង្គុយ​មើល​ទូរទស្សន៍​ ត្រូវ​ឃាតកបាញ់សម្លាប់​

ក្រោយពេលកើតហេតុ មន្ដ្រីនគរបាលបានទៅដល់កន្លែងកើតហេតុភ្លាមៗ និង ធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ៕

                                                                                          សុថាត់