បុណ្យជាតិ​បារាំង នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​១៣​ខែកក្កដា​នៅ​កោះ​ពេ​ជ្យ​ និពន្ធដោយ : ញ៉ុង​ ហេង       July-06-2016, 8:39 pm         78

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បុណ្យជាតិ​បារាំង នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​១៣​ខែកក្កដា​នៅ​កោះ​ពេ​ជ្យ​​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា (CCIFC) និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​រៀបចំ​បុណ្យជាតិ​បារាំង​ថ្មី​ម្ដងទៀត នៅ​ថ្ងៃទី​១៣​ខែកក្កដា​ខាងមុខ ចាប់ពី​ម៉ោង​៥​ល្ងាច​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ពិធីបុណ្យ​ជាតិ​បារាំង​១៤​កក្កដា (​តែ​ប្រារព្ធ​នៅ​ថ្ងៃទី​១៣ ខែកក្កដា​)​នឹងមាន​អ្នកចូលរួម​ប្រមាណ ១២០០​នាក់ ពី​សំណាក់​ជនជាតិ​បារាំង ដែល​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា និង​ជនជាតិ​ដទៃទៀត​ផងដែរ​។​

​សំបុត្រ​ចូលរួម​មានតម្លៃ ២០​ដុល្លារ​សម្រាប់​មនុស្ស​ធំ និង​តម្លៃ ១០​ដុល្លារ​សម្រាប់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​។ គេ​អា​ចរក​ទិញ​សំបុត្រ​បាន​នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​, ភោ​ជនី​ដ្ឋា​ន​ខេ​មា​, ភោជនីយដ្ឋាន Open wine restaurant  និង​សមាគម​អាន់​វ៉ា​យ៉ា​៕

បុណ្យជាតិ​បារាំង នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​១៣​ខែកក្កដា​នៅ​កោះ​ពេ​ជ្យ​ និពន្ធដោយ : ញ៉ុង​ ហេង       July-06-2016,  8:39 pm         78