បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ សរសើរ សា​ដាម ហ៊ូ​សេន ថា​ពូកែ​កម្ចាត់​ភេរវជន​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-06-2016, 10:19 pm         69

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ សរសើរ សា​ដាម ហ៊ូ​សេន ថា​ពូកែ​កម្ចាត់​ភេរវជន​​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​សរសើរ​លោក លោក សា​ដាម ហ៊ូ​សេន ( Saddam Hussein)  ថា មេដឹកនាំ​ម្នាក់នេះ​ពូកែ​ខាង​កម្ចាត់​ក្រុម​ភេរវជន ទោះបីជា លោក​ផ្តាច់ការ​និង​អាក្រក់​ក៏ដោយ​។ ការលើកឡើង​បែបនេះ បង្ក​ឲ្យ​មានការ​ប្រតិកម្ម​ខ្លាំង​ដែរ ប៉ុន្តែ​កន្លងមក​លោក​ក៏បាន​ពន្យល់​ផង​ថា បើសិន សា​ដាម ហ៊ូ​សេន និង​កា​ដា​ហ្វី​នៅមាន​ជីវិត​ម្ល៉េះ​អ៊ីរ៉ាក់ និង​លី​ប៊ី ប្រហែលជា​ប្រសើរ​ខ្លាំង​។​

​ជាថ្មី​ម្តងទៀត  ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​នៅ​រដ្ឋ North Carolina សេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​កោតសរសើរ​មេដឹកនាំ​ផ្តាច់ការ សា​ដាម ហ៊ូ​សេន ជុំវិញ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​កាល​លោក​នៅ​កាន់តំណែង​។  ប៉ុន្តែ ទីប្រឹក្សា​ជាន់ខ្ពស់​ទទួលបន្ទុក​រៀ​ប​ចំ​ឃោសនាបោះឆ្នោត​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន លោកស្រី Jake Sullivan បាន​ប្រតិកម្ម​តបសម្តី​លោក ដូ​ណា​ល់ ត្រាំ​ខ្លាំង​ផងដែរ​។​

 យោងតាម​ខ្សែអាត់​វីដេអូ​ស្តីពី​សុន្ទរកថា​ទាំងមូល​នៅ North Carolina  ចុះផ្សាយ​នៅក្នុង You Tube របស់  លោក​ផ្ទាល់ បេក្ខជន​ប្រធានាធិបតី​ម្នាក់នេះ​បានលើកឡើង​ថា​៖« សា​ដាម ជា​មនុស្ស​អាក្រក់​...​ពិតជា​អាក្រក់​មែន តែ​អ្នកដឹង​ទេ​ថា គាត់​បានធ្វើ​បានល្អ​។ ធ្វើ​បានល្អ​យ៉ាងម៉េច​? គឺ​គាត់​បានសម្លាប់​ក្រុម​ភេរវជន​យ៉ាង​មាន​ប្រសិទ្ធភាព​។ បើ​ឥឡូវ​វិញ អ៊ីរ៉ាក់​ក្លាយជា​សាលា Harvard សម្រាប់​ក្រុម​ភេរវជន​ទៅវិញ​»​។​

​លោក ដូ​ណា​ល់ ត្រាំ បានទទួល​ស្គាល់​ផងដែរ​ថា សា​ដាម ហ៊ូ​សេន ជា​មនុស្ស​អាក្រក់ និង​ផ្តាច់ការ ប៉ុន្តែ​លោក​ក៏​ទំនងជា​ចង់​ឲ្យ​មេដឹកនាំ​ម្នាក់នេះ កាន់តំណែង ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​ដែល​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ យ៉ាងណាមិញ បើទោះជា ដូ​ណា​ល់ ត្រាំ លើកឡើងថា សា​ដាម បាន​កម្ចាត់​ភេរវជន​យ៉ាង​មាន​ប្រសិទ្ធភាព​ក៏ដោយ អ៊ីរ៉ាក់​ស្ថិតក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរ​ជន នៅពេលដែល​ប្រទេស​នេះ​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក សា​ដាម ហ៊ូ​សេន​។

​តាមពិតទៅ ដូ​ណា​ល់ ត្រាំ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការ​សកម្មភាព​ឈ្លានពាន​អ៊ីរ៉ាក់​ដែល​បង្កឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក​កាល​ឆ្នាំ ២០០៣ ។ ប៉ុន្តែ ដូ​ណា​ល់ ត្រាំ​ធ្លាប់​គាំទ្រ​ការអន្តរាគមន៍​និង​ឈ្លានពាន​អ៊ីរ៉ាក់ ផងដែរ  មុនពេល​ដែល​លោក​ត្រលប់មក​កោតសរសើរ​លោក សា​ដាម ហ៊ូ​សេន នោះ និង​បន្ទោស​ការអន្តរាគមន៍​ប្រឆាំង​អ៊ីរ៉ាក់​នោះ​ពេល​លោក​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នេះ​។​

​វា​មិនមែនជា​លើកទីមួយ​ទេ ដែល​លោក ដូ​ណា​ល់ ត្រាំ គាំទ្រ​មេដឹកនាំ​ផ្តាច់ការ​។ កាល​ប៉ុន្មាន​ខែ​មុន លោក បាន​ពន្យល់ថា តំបន់​មជ្ឈិមបូព៌ា​ប្រហែលជា​ប្រសើរ​ជាង​បច្ចុប្បន្ន​ឆ្ងាយ បើសិនជា​មេដឹកនាំ​ផ្តាច់ការ​ដូចជា​លោក កា​ដា​ហ្វី និង​លោក សា​ដាម ហ៊ូ​សេន នៅមាន​ជីវិត​និង​បន្តកាន់កាប់​អំណាច​នោះ​៕