គំនិត​ដ៏​អស្ចារ្យ ជួយសង្គ្រោះ​ហ្វូងគោ​ពី​ចង្កូម​តោ​

ប្រឈមមុខជាមួយបញ្ហាដែលពី១ថ្ងៃទៅ១ថ្ងៃ មានគោជាច្រើនក្លាយទៅជាអាហារដ៏ឆ្ងាញ់ពិសាររបស់ហ្វូងតោនៅអាហ្វ្រិក, អ្នកចិញ្ចឹមសត្វបែបពនេចរនៅអាហ្វ្រិក បានគូបន្ថែមភ្នែកមួយ ដោយគូរនៅកំប៉េះគូទ ។ បើតាមអ្នកជំនាញឃ្លាំមើល ឲ្យដឹងថា ក្រោយការវាយប្រហារម្តងៗ ពីសំណាក់ហ្វូងតោកំណាចនោះ គោដែលត្រូវបានគូរបន្ថែមភ្នែក ជាទូទៅគឺរួចផុតពីការស្លាប់ ខណៈពេលដែលគោពុំបាន “បន្ថែមភ្នែក” គឺក្លាយជាចំណីរបស់តោ ។

នោះជាគំនិតច្នៃប្រឌិត ផ្តើមឡើងពីកិច្ចសហប្រតិបត្តិការ រវាងសាស្ត្រាចារ្យ Jordan នៃសកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី និងលោក Boziwana ធ្វើការឲ្យមូលនិធិអភិរក្សសត្វយកសាច់ជាអាហារ ។ ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ពពួកគោចិញ្ចឹម តែត្រូវបាត់បង់ដោយសារការវាយប្រហាររបស់សត្វតោ ហើយរឿងនេះ បានធ្វើឲ្យម្ចាស់របស់វា រកគ្រប់វិធីដើម្បីសងសឹក ដោយកម្ចាត់តោចោល ។ បំណងបញ្ចៀសស្ថានការណ៍ខាងលើ ទើបលោកទាំង២បានមាននូវគំនិតគិតឃើញវិធីសាស្ត្របន្ថែមភ្នែកនៅគូថឲ្យសត្វគោដូច្នេះ ។

ជំហានដំបូងនៃការអនុវត្តផែនការនេះ លោក Jordan បានគូរភ្នែកបន្ថែមលើគូថរបស់គោ ២៣ ក្បាល ហើយពួកវាសុទ្ធសឹងនៅមានជីវិត ។ រីឯគោ ៣ ក្បាល ទៀត ដែលលោពុំគូរនោះ វាបានក្លាយជាចំណីរបស់តោ ។

ហេតុនេះ ពួកគេក៏កាត់ពុម្ភភ្នែកស្រាប់ ដោយគ្រាន់តែបន្ថែមថ្នាំលាបពីលើជាការស្រេច ។

គំនិតដ៏តូចមួយនេះ បាននាំមកនូវប្រយោជន៍ដល់សត្វទាំង២ ពិសេសគឺកសិករដែលចិញ្ចឹមជីវិតដោយរបរចិញ្ចឹមគោតែម្តង ៕

ve-mat-vao-mong-bo-2

ve-mat-vao-mong-bo-3


Related Posts