ម​ណ្ដ​ល​សុខភាព​ជ្រោយចង្វា​ ពី​អតីត​ហ៊ុំ​ព័ទ្ធ​ដោយ​ភក់ជ្រាំ​ និង​សំរាម​ ឥឡូវ​បាន​ប្រែ​មុខមាត់​ថ្មី​ហើយ​

​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ក្រោម​ចំណងជើង​ថា​ "​មណ្ឌល​សុខភាព​ជ្រោយចង្វា​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ភក់ជ្រាំ​ និង​សំរាម​ កំពុង​បំបាក់មុខ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​"​ រួច​មក​ មណ្ឌល​សុខភាព​ជ្រោយចង្វា​(Chroy​ Chang​ Var​ Health​ Center)​ ឋិត​នៅ​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ អតីត​ហ៊ុំ​ព័ទ្ធ​ដោយ​ភក់ជ្រាំ​ និង​សំរាម​ជុំវិញ​បរិវេណ​ចាប់តាំងពី​ខ្លោងទ្វារ​ចូល​ ហើយ​បុគ្គលិក​ពេទ្យ​យក​សំយាប​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​សម្រាប់​បម្រើសេវា​សុខភាព​សាធារណៈ​យ៉ាង​រខេករខាក​នោះ​ ឥឡូវ​បាន​ប្រែ​មុខមាត់​ថ្មី​ហើយ​ គឺ​បរិវេណ​ជុំវិញ​មណ្ឌល​សុខភាព​លែង​មាន​ភក់ជ្រាំ​ និង​សំរាម​ហើយៗ​បុគ្គលិក​ពេទ្យ​ក៏​អាច​ធ្វើការ​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ ទាំង​ចាស់​នៅ​ក្នុង​អគារ​យ៉ាង​សមរម្យ​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ជា​ពន្លឹក​ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​កែប្រែ​មុខមាត់​ថ្មី​មណ្ឌល​សុខភាព​ជ្រោយចង្វា​ ក្លាយជា​មណ្ឌល​ផ្តល់​សេវា​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទល់​បច្ចុប្បន្ន​នេះ​ ៕​

Related