ជន​បង្ក​ហិង្សា​​លើ​មន្ត្រី​យោធា​​​ម្នាក់​នៅ​ក្នុង​ក្លិប​ដ្រា​ហ្គ្រិ​ន​ ត្រូវ​បាន​សមត្ថកិច្ច​វែកមុខ

ជន​បង្ក​ហិង្សា​​លើ​មន្ត្រី​យោធា​​​ម្នាក់​នៅ​ក្នុង​ក្លិប​ដ្រា​ហ្គ្រិ​ន​ ត្រូវ​បាន​សមត្ថកិច្ច​វែកមុខ



កំពត​ ៖ ​ជនសង្ស័យ​ពីរ​នាក់ ​ត្រូវ​បាន​កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​តាម​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​រហូត​ឈាន​ទៅ​ឃាត់​ខ្លួន​​ ​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃ​ទី​៤ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ។

តាម​ប្រសាសន៍​លោក​វរសេនីយ៍ឯក សៀក អាង មេបញ្ជាការរង​ទទួលបន្ទុក​ផ្នែក​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយពី​មាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ​តូច សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ជា​ ម​ន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បាន​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ពី​ករណី​ហិង្សា​ដោយ​ចេតនា​កាលពី​យប់​ថ្ងៃទី​២ ខែកក្កដា​ឆ្នាំ​២០១៦ វេ​លាម៉ោង​១២​និង៣០នាទី កម្លាំង​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ពីរ​នាក់ ​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ។

លោក​មេបញ្ជាកា​ររង​បាន​ឲ្យ​ដឹង​ទៀតថាៈ ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ឃាត់ខ្លួន​មាន ៖ ទី​១- ឈ្មោះ គីម តោន ភេទ​ប្រុស អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត មុខរបរ​លក់ដូរ ទី​២-​ឈ្មោះ​ឆេង មិនា ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទ្វី​ខាង​ជើង​ សង្កាត់​អណ្តូង​ខ្មែរ ​ក្រុង​កំពត​ខេត្តកំពត​មុខរបរ​លក់ដូរ។

បច្ចុប្បន្ន ​ជន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។

គួរ​រំលឹក​ថាៈ ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ មាន​ករណី​ហិង្សា​មួយ​​​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​វាយ​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រី​យោធា​ជើង​ទឹក​ម្នាក់​នៅក្នុង​ក្លិប​ដ្រា​ហ្គ្រិ​ន ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត។ ជនបង្ក​បាន​រត់គេចខ្លួន​ ក្រោយពី​ធ្វើ​សកម្មភាព​លើ​ជនរងគ្រោះ ហើយ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅពេលនេះ​តែម្តង៕

ជន​បង្ក​ហិង្សា​​លើ​មន្ត្រី​យោធា​​​ម្នាក់​នៅ​ក្នុង​ក្លិប​ដ្រា​ហ្គ្រិ​ន​ ត្រូវ​បាន​សមត្ថកិច្ច​វែកមុខ

ជន​បង្ក​ហិង្សា​​លើ​មន្ត្រី​យោធា​​​ម្នាក់​នៅ​ក្នុង​ក្លិប​ដ្រា​ហ្គ្រិ​ន​ ត្រូវ​បាន​សមត្ថកិច្ច​វែកមុខ