រ​ថយ​ន្ត​កាម​រី​ឆ្លាម​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ទៅ​បុក​ម៉ូតូ​ទ្រី​ម​សង់​បង្ក​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់

រ​ថយ​ន្ត​កាម​រី​ឆ្លាម​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ទៅ​បុក​ម៉ូតូ​ទ្រី​ម​សង់​បង្ក​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់



កំពង់ធំ ៖ យុវតី​ជា​សិស្សសាលា​អាយុ​១៤​ឆ្នាំ​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ​និង ម្នាក់​ទៀត​រង​របួស​ធ្ងន់​បាក់ជើង​ខាងស្ដាំ ​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​កាមរី​ឆ្លាម​បើក​បំពាន​ទៅ​បុក​ខាងស្ដាំ​ដៃ ​នៅ​ចំណុច​ផ្លូវ​វាង​ភូមិ​កំពង់ថ្ម ​ឃុំ​កំពង់ថ្ម ​ស្រុក​សន្ទុក​ ខេត្តកំពង់ធំ​ នៅ​រសៀល​ថ្ងៃ​ទី​៦ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​យុវតី​ជា​សិស្សសាលា​២នាក់ ​បាន​ជិះ​ម៉ូតូ​ទ្រី​ម​សង់​ ឌុប​គ្នា​ទៅ​រៀន​គួរ​នៅ​សាលា​វិទ្យាល័យ​កំពង់ថ្ម ​ហើយ​ទៅ​មិនទាន់​ដល់​សាលា​ផង ​ក៏​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​បើកបរ​បញ្ច្រាស​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ទ្រី​ម​សង់​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ និង​ ម្នាក់​ទៀត​រង​របួសធ្ងន់​បាក់ជើង​ស្ដាំ​ ក្រោយពេល​កើតហេតុ​គេ​បាន​ឃើញ​សមត្ថកិច្ច​ចុះ​មក​វាស់វែង​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។

សមត្ថកិច្ច​ស្រុក​សន្ទុក​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ​ទូច ​សីហា​ អាយុ​១៤​ ភេទ​ស្រី ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ រស់នៅ​ភូមិ​ដូង​ ឃុំ​បល្ល័ង្ក ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ​និង​ ម្នាក់ទៀត​ ត្រូវ​ជា​បងស្រី​បង្កើត​រង​របួស​ធ្ងន់​បាក់ជើង​ស្ដាំ ​អាយុ​១៧​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ ជាមួយគ្នា​ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​លោកសង្ឃ​ក្រុងភ្នំពេញ​ ចំពោះ​អ្នក​បើករថយន្ត​បង្ក ​និង ​អ្នក​រួម​ដំណើរ​ទាំង​២នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​អធិការ​នគរបាល​ស្រុក​សន្ទុក ​ដើម្បី​ចាត់​ការ​បន្ត​។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា ​អ្នក​បើកបរ​រថយ​ន្ត​បង្ក​ឈ្មោះ​ប៉ោង​ ភ័ណ្ណ​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ដូង ​ឃុំ​បល្ល័ង្ក ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ ​និង រួម​ដំណើរ​ឈ្មោះ​ឃី​ង ​វិចិត្រ ​ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ ក្រោយពេល​ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​បាន​ប្រមូល​យក​វត្ថុ​តាង​បង្ក​ហេតុ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក៕

រ​ថយ​ន្ត​កាម​រី​ឆ្លាម​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ទៅ​បុក​ម៉ូតូ​ទ្រី​ម​សង់​បង្ក​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់