ប្រជាពលរដ្ឋ​៥​ភូមិ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​តវ៉ា​ជម្លោះដីធ្លី​នៅ​ទីធ្លា​សួនច្បារ​មុខ​សាលាខេត្ត

ប្រជាពលរដ្ឋ​៥​ភូមិ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​តវ៉ា​ជម្លោះដីធ្លី​នៅ​ទីធ្លា​សួនច្បារ​មុខ​សាលាខេត្ត



ឧ​ត្ត​រ​មានជ័យ ៖ នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​សួនច្បារ​ខាងមុខ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ ស្ថិតនៅ​ក្នុង​ភូមិ​រដ្ឋបាល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រជាពលរដ្ឋ​មកពី​ភូមិ​ចំនួន​៥ ក្នុង​សង្កាត់​កូន​ក្រៀល មាន​ភូមិ​ត្រពាំងវែង ភូមិ​បុស្ស​តា​មានអូរបាត់​មាន់​ និង​ភូមិ​ខ្ញុំ សរុប​ចំនួន​១០៥​នាក់ ស្មើ​នឹង​១០៥​គ្រួសារ អ្នកដឹកនាំ លោក ហួយ ឆួ​យ (អតីត​មេភូមិ​បុស្ស​) ដើម្បី​មក​តវ៉ា​ជម្លោះដីធ្លី​ចំនួន​១០៧០​ហិតា ​និង ​ដី​ឡូ​៤០​ម៉ែត្រ​គុណ​៦០​ម៉ែត្រ​ចំនួន​២១៤​គ្រួសារ កាលពី​ឆ្នាំ​២០០៨។

សមាសភាព​ចូលរួម​ដោះស្រាយ​មាន​១-លោក ស៊ី ប្រា​សិទ្ធ អភិបាលរង​ខេត្ត​-២ លោក អ៊ុន សុភ័​ក្រ អភិបាលក្រុង​-៣ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស បូរ -៤ លោក វរសេនីយ៍ឯក ឡឹ​ក សុខា។

ការ​ដោះស្រាយ​បញ្ចប់​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​រៀង​ៗ​ខ្លួន​វិញ៕

ប្រជាពលរដ្ឋ​៥​ភូមិ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​តវ៉ា​ជម្លោះដីធ្លី​នៅ​ទីធ្លា​សួនច្បារ​មុខ​សាលាខេត្ត ប្រជាពលរដ្ឋ​៥​ភូមិ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​តវ៉ា​ជម្លោះដីធ្លី​នៅ​ទីធ្លា​សួនច្បារ​មុខ​សាលាខេត្ត ប្រជាពលរដ្ឋ​៥​ភូមិ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​តវ៉ា​ជម្លោះដីធ្លី​នៅ​ទីធ្លា​សួនច្បារ​មុខ​សាលាខេត្ត