ជនសង្ស័យ​៥​នាក់​ ត្រូវ​បាន​អាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន

ជនសង្ស័យ​៥​នាក់​ ត្រូវ​បាន​អាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន



ស្ទឹងត្រែង ៖ ជនសង្ស័យ​៥​នាក់​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ចុះ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ដោយមាន​ការដឹកនាំ​ដោយ​លោក​ជា ពេ​ជ​ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត និង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៩​កញ្ចប់​តូច ប្រាក់​រៀល​៤០​ម៉ឺន​រៀល ទូរស័ព្ទ​៦​គ្រឿង មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ូតូ​២​គ្រឿង រួម​ទាំង​សម្ភារៈ​មួយចំនួន។

ប្រតិបត្តិការ​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ បាន​ធ្វើ​ឡើង​២​ថ្ងៃ​ជាប់ៗ​គ្នា ថ្ងៃ​០៤​និង​ថ្ងៃ​ទី​៥​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់ ​ខែកក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្បែរ​ផ្ទះសំណាក់​សុផល​ស្ថិត​ក្នុង ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង -​ក្រុង​- ខេត្តស្ទឹងត្រែង។

លោក​វរសេនីយ៍ឯក​ដួង វិចិត្រ​ មន្ទីរ​ព័ត៌មាន​ និង ​សន្តិសុខ​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជំហាន​ដំបូង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា មាន​១​ឈ្មោះ ខុម សាមាន (​ហៅ​ម៉ាប់ ) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម រស់នៅ​ភូមិ​ស្រែ​ពោធិ សង្កាត់ស្រះឫស្សី ក្រុង​ស្ទឹងត្រែង ២​ឈ្មោះ​ហៀ​ង សុ​មាន (​ហៅ​វិត​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់-ក្រុង​ស្ទឹង​ត្រែ​។

លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​៥​សមត្ថកិច្ច​បន្ត​ឃាត់​ខ្លួន​បាន​៣​នាក់​បន្ថែម​ទៀត ទី១​ឈ្មោះ​នូ​ច ណុ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់-ក្រុង​ស្ទឹងត្រែង​ ទី២​ឈ្មោះ​ផន ពេ​ជ​ភា​រុណ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ទី៣​ឈ្មោះ​ចាន់ សុ​ភ័​ត្ត្រា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​(​សិស្ស​) មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង​ខេត្ត​ស្ទឹងត្រែង។

លោក​វរសេនីយ៍ឯក​បាន​បន្ត​ទៀត​ថា ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​ខាងលើ​នេះ​កម្លាំង​ជំនាញ​បាន​ប្រើ​រយៈពេល​២​ថ្ងៃ​ចុះ​បង្ក្រាប និង​បាន​ធ្វើ​ការ​ឃាត់ខ្លួន ជនសង្ស័យ​៥​នាក់​ជា​បន្តបន្ទាប់​និង បាន​សាកសួរ ក្រោម​ការ​ឆ្លើយ​បំភ្លឺ​របស់​ជន​សង្ស័យ​កម្លាំង​ជំនាញ បាន​ស្រាវជ្រាវ​បន្ត​និង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​កន្លែង​ខុសគ្នា ដកហូត​គ្រឿងញៀន​៩​កញ្ចប់ មធ្យោបាយ​ធ្វើ​សកម្មភាព​មាន​ម៉ូតូ​២​គ្រឿង ទូរស័ព្ទ​៦​គ្រឿង រួម​នឹង​លុយ​រៀល​៤០​ម៉ឺន​រៀល និង​សម្ភារៈ​មួយ​ចំនួន។
លោក​បន្ត​ថា ​កម្លាំង​អាវុធហត្ថ​ និង ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ដូច​ភ្លៀងរលឹម ដើម្បី​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​តាម​បណ្តាញ​ដែល​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែល​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​កន្លងមក។

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៥​នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន ម៉ូតូ ប្រាក់​រៀល និង​សម្ភារៈ​មួយ​ចំនួន ក្រោម​ការ​សួរនាំ​របស់​សមត្ថកិច្ច​ជំនាញ បាន​រៀប​ចំ​ឯកសារ​ពាក់ព័ន្ធ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់៕