បើក​ម៉ូតូ​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ខ្ទាត​ចូល​ឡាន​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​នៅ​នឹង​កន្លែង​

បើក​ម៉ូតូ​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ខ្ទាត​ចូល​ឡាន​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​នៅ​នឹង​កន្លែង​



បន្ទាយមានជ័យ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​បើក​ម៉ូតូ​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​ខ្ទាត​ចូល​ឡាន​របួសធ្ងន់​នៅ​នឹង​កន្លែង​នៅ​វេលា​ម៉ោង​៧​ល្ងាច​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ធានា​គារ ឯកទេស​អាន​កូ ស្ថិត​ក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ​ភឿ​ក​ ព្រហ្ម ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៥​ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1L-2204 បើក​ដោយ​ឈ្មោះ សួង ពៅ​ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ បើក​តាម​ផ្លូវជាតិ​លេខ​៥ ​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ ​ស្រាប់តែ​បើក​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយទៀត​បណ្ដាល​ឲ្យ​ដួល​ចូល​រថយន្ត ម៉ាក ហ៊ីណូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1480 បើកបរ​ដោយ​ឈ្មោះ វន់ សុនី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ស្លា​ញ ឃុំ​សសរ​ស្ដ​ម ស្រុក​ពួក ខេត្ត​សៀមរាប បណ្តាល​ឲ្យ​របួសធ្ងន់​ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​បញ្ជូន​ទៅ​គ្លីនិក​ទេវិន្ទ​រក្សាសុខ​ដើម្បី​សង្គ្រោះ​ជីវិត​។

អ្នក​បើកបរ​រថយន្ត​ និង ​រថយន្ត​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ និង​ រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​៕

បើក​ម៉ូតូ​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ខ្ទាត​ចូល​ឡាន​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​នៅ​នឹង​កន្លែង​