រថយន្ត​បើក​ទៅ​បុក​នឹង​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​និង​រួម​ដំណើរ​របួសធ្ងន់​ទាំង​២​នាក់

រថយន្ត​បើក​ទៅ​បុក​នឹង​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​និង​រួម​ដំណើរ​របួសធ្ងន់​ទាំង​២​នាក់



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថ​យន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ បើក​ទៅ​បុក​នឹង​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ និង​ អ្នក​រួម​ដំណើរ​របួសធ្ងន់​ទាំង​២​នាក់​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៥​ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ថានីយ​ប្រេងឥន្ធនៈ ពូ​ចិន​ខ្មៅ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី​ភឿ​ក​ ព្រហ្ម​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​បើក តាម​ផ្លូវ​ជាតិ​លេខ​៥​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ​ដោយសារតែ​មេឃងងឹត​បើក​ក្នុង​ល្បឿន​លឿន​ទៀត​នោះ​ ក៏បាន​រេ​ចង្កូត​ទៅបុក​នឹង​ម៉ូតូ​ម៉ាក​ខ្លិច ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ ឃិន​សារី ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ភ្លៅ របួសធ្ងន់ និង​អ្នក​រួម​ដំណើរ ឈ្មោះ ឌុ​ង ស្រី​មួយ ភេទ​ស្រី អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​៤​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សិរីសោភ័ណ​ដើម្បី​សង្គ្រោះ​ជីវិត។ក្រោយពី​បុក​គេ​ហើយ​រថយន្ត​នោះ​ក៏​បើក​គេចខ្លួនបាត់​ចំណែក ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

រថយន្ត​បើក​ទៅ​បុក​នឹង​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​និង​រួម​ដំណើរ​របួសធ្ងន់​ទាំង​២​នាក់ រថយន្ត​បើក​ទៅ​បុក​នឹង​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​និង​រួម​ដំណើរ​របួសធ្ងន់​ទាំង​២​នាក់