អស្ចារ្យ​បំផុត​! នេះ​ជា​វិធី​វាស់​សម្ពាធ​ឈាម​សុ​ក្រិត​ដូច​ឧបករណ៍​វាស់​ដែល​លក់​ក្នុងតម្លៃ​ថ្លៃ​ដែរ ហើយ​សុ​ក្រិត​ដូចគ្នា​

    ​សម្ពាធ​ឈាម​ជា​រឿង​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​ឆែក​មើល​ប្រចាំថ្ងៃ​។ ជាធម្មតា​សម្ពាធ​ឈាម​អាច​ឡើង​ឬ​ចុះ​គ្រប់ពេល ដូច្នេះ​ពេល​ស្ថិតក្នុង​ស្ថានភាព​បែបនេះ អ្នក​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង កុំ​នៅ​ស្ងៀម​។ ជាការ​ពិត អ្នក​មិនអាច​យក​ឧបករណ៍​វាស់​ឈាម​ទៅតាម​ខ្លួន​គ្រប់ពេល​នោះទេ​។ ប្រសិនបើ​អ្នក​សង្កេតឃើញ​សម្ពាធ​ឈាម​ចាប់ផ្តើម​ប្រែប្រួល​ញឹកញាប់ គួរ​ប្រញាប់​ជួប​វេជ្ជបណ្ឌិត​។ 

​    ​ដើម្បី​ឆែក​មើល​សម្ពាធ​ឈាម យើង​សូម​ណែ​នាំនូវ​វិធីសាស្ត្រ​បុរាណ​ចិន​មួយ​នេះ ដែលមាន​ភាពងាយស្រួល អាច​ពិនិត្យ​បាន​គ្រប់កន្លែង គ្រប់ពេលវេលា​។ អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល ព្រោះ​ឧបករណ៍​វាស់​សម្ពាធ​ឈាម​នេះ​ប្លែក​ខុសពី​ឧបករណ៍​ដទៃ ដោយ​វា​រួមមាន​ត្រឹមតែ ម៉ែត្រ​វាស់​ក្រណាត់ ខ្សែ​អំបោះ និង ចិញ្ចៀន​រៀបការ​ប៉ុណ្ណោះ​។ ស្តាប់ទៅ​ចម្លែក ប៉ុន្តែ​វា​ពិត​ជាមាន​ប្រយោជន៍​ខ្លាំងណាស់ ព្រោះ​វា​អាចជួយ​បង្ហាញ​អ្នក​នូវ​សម្ពាធ​ឈាម​យ៉ាង​ច្បាស់លាស់​។ 

​    ​នៅពេលណា​ដែល​លោក​អ្នកមាន​អារម្មណ៍​ថា​សម្ពាធ​ឈាម​ប្រែប្រួល អនុវត្តតាម​ការណែនាំ​ខាងក្រោម​។​

​    ​១. ដាក់​ម៉ែត្រ​វាស់​ចេញពី​កដៃ​រហូតដល់​គន្លាក់ដៃ​។​
​    ​២. យក​ចិញ្ចៀនមាស​សុទ្ធ​ក៏បាន ផ្លាក​ទីន​ក៏បាន ចង​ជាមួយ​ខ្សែ​អំបោះ​។​
​    ​៣. នៅពេល​អ្នក​ចាប់ផ្តើម​អូស​ចិញ្ចៀន​រំលង​លើ​ម៉ែត្រ ចិញ្ចៀន​នឹងមាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ចំណុច​មួយ​ហៅថា Diastolic (​កន្លែង​ប្រមូលផ្តុំ​នៃ​សម្ពាធ​ឈាម​ក្នុង​ប្រអប់​បេះដូង​) នោះ​ហើយ​ជា​ចំណុច​នៃ​សម្ពាធ​ឈាម ហើយ​រង្វាស់​វា​គឺ​គិត​តាម​ខ្នាត​របស់​ម៉ែត្រ​នោះ​តែម្តង​។ 

​    ​ឧទាហរណ៍​៖ ចិញ្ចៀន​មានប្រតិកម្ម​ត្រង់ចំណុច ១២ លើ​ម៉ែត្រ​មានន័យថា កម្រិត​ឈាម​គឺ​ឡើងដល់​កម្រិត ១២ ដូចគ្នា ដូច្នេះ​តាម​ក្បួន កម្រិត ១២ គឺ​បានន័យថា​សម្ពាធ​ឈាម​របស់​អ្នក​ចាប់ផ្តើម​លើស​ហើយ​។ បើ​កម្រិត​ឈាម​ត្រឹម ១១ គឺ​មិនមាន​បញ្ហា​ទេ​។ 

​    ​ចុងក្រោយ លោកអ្នក​គួរ​ដាក់​ខ្សែ​ម៉ែត្រ​វាស់ អំបោះ និង​ចិញ្ចៀន​ក្នុង​ហោប៉ៅ​ទុក​វាស់​គ្រប់ពេល​គ្រប់កន្លែង មិន​ពិបាក​ដូច​យក​ឧ​បរ​ណ៍​វាស់​ធំ​សំពីងសំពោង​តាម​ខ្លួន​នោះទេ​៕