ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគទី១៩)

ភាគ​ទី​១៩
បន្តិច​មក​ហើចិនអើ​សួរ​ទៅ​ព្រះ​នាង​ហួជិង​ថា៖
«ព្រះ​នាង​​យាង​មក​ជា​មួយ​អ្នក​ណា​?»
ព្រះ​នាង​ហួជិង​ទ្រង់​សណ្ដាប់​ឮ​នូវ​សំណួរ​នេះ​ ទ្រង់​ភ្ញាក់​ព្រើត​ឡើង​តែ​ម្ដង​ ទ្រង់​មាន​ព្រះ​តម្រិះ​ថា​៖
«ខ្ញុំ​មក​តែ​ម្នាក់​ឯង​ គ្មាន​អ្នក​ណា​ក្រៅ​ទៀត​ទេ!»

 

ហើចិនអើ​សួរ​ទៅ​ទៀត​ថា៖
«ព្រះ​កុមារ​យាង​មក​ជា​មួយ​ដែរ​ឬ ព្រះ​នាង​កុំ​លាក់​អី​?»
ព្រះ​នាង​ហួជិង​ថា៖
«ព្រះ​ជេដ្ឋា​មិន​បាន​យាង​មក​ជា​មួយ​ខ្ញុំ​ទេ!»
ហើចិនអើ​ឮ​ព្រះ​សូរ​សៀង​​ដូច្នេះ​ ក៏​ប្រាប់​ទៅ​ឈុនជិនហួត​ថា៖
«ប្អូន​ឯង​ទៅ​រក​មើល​ក្បែរ​ព្រៃ​នោះ​ទៀត​មើល​!»
ឈុនជិនហួត​ស្ទុះ​ទៅ​មើល​ក្បែរ​ព្រៃ​ តាម​បង្គាប់​របស់​បង​ភ្លាម​ គេ​សង្កេត​​មើល​មួយ​សន្ទុះ​ក៏​ស្រែក​ប្រាប់​មក​វិញ​ថា​៖
«គ្មាន​ឃើញ​អី​ទេ​បង!»
ហើចិនអើ​ពោល​ឡើង​ដោយ​សង្ស័យ​ថា៖
«អម្បាញ់មិញ​បង​ប្រាកដ​ជា​ឮ​សំឡេង​មនុស្ស​ពីរ​នាក់​ណា៎!»

 

ព្រោះ​​នៅ​ពេល​ដែល​ព្រះ​នាង​ហួជិង​បញ្ចេញ​ព្រះ​ហសនៈ​ឡើង​នោះ គាត់​បាន​ឮ​ម្នាក់​ទៀត​ កម្រើក​ខ្លួន​នៅ​ក្បែរ​ព្រៃ​នោះ​ដែរ​ ពេល​នោះ​គាត់​ស្មាន​តែ​ជា​គូ​កន​របស់​ព្រះ​នាង​ហួជិង​ គាត់​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ពេល​​នេះ​ឮ​ថា​ព្រះ​នាង​មក​តែ​មួយ​ព្រះ​អង្គ​ដូច្នេះ​ គាត់​ក៏​កើត​មាន​សេចក្ដី​សង្ស័យ​ភ្លាម​ គាត់​កំពុង​តែ​សញ្ជាប់​សញ្ជឹង​គិត​ពី​រឿង​នេះ​ ស្រាប់​តែ​ឈុនជិនហួត​ស្រែក​ឡើង​ថា៖
«យី! ម្ដេច​ក៏​បាត់​លលាដ៍​ក្បាល​ខ្មោច​មួយ​ទៅ​ណា​ហើយ​?»
អ្នក​រាល់​គ្នា​ក៏​នាំ​គ្នា​រត់​ស្រ​ទៅ​មើល​ ឃើញ​បាត់​លលាដ៍​ក្បាល​ខ្មោច​មួយ​ពី​ទី​នោះ​មែន​ ឃើញ​ទាំង​ស្នាម​ជើង​ថ្មី​ៗ នៅ​ដាម​លើ​ទឹក​កក​ផង​ ហាក់​ដូច​ជា​នរណា​ទើប​ចាក​ចេញ​ពី​ទី​នេះ​សោះ​។

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគទី១៩)

 

ike Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ