កុមារ​ដែល​ចូលចិត្ត​លេងដី អាច​ប្រឈម​នឹង​អ្វីខ្លះ​?​

6 Videos


ត្រង់ចំនុចនេះ ប្រាកដជាធ្វើឱ្យឪពុកម្តាយមួយចំនួនមានចម្ងល់មិនខាន ពីព្រោះឪពុកម្តាយភាគច្រើន គ្មានអ្នកណាម្នាក់ចង់ឱ្យកូនលេងដីនោះទេ ព្រោះខ្លាចកង្វក់ ឆ្លងមេរោគ និងប៉ះពាល់ដល់សុខភាពរបស់កុមារ ។
ទោះជាយ៉ាងនេះក្តី បើតាមអ្នកជំនាញខាងសុខភាពកុមារបានឱ្យដឹងថា ក្មេងតូចៗត្រូវការចាំបាច់នូវការ សម្របខ្លួន និង សកម្មភាពលេងផ្ទាល់នឹងដី ។

P9

កុមារ​ដែល​ចូលចិត្ត​លេងដី អាច​ប្រឈម​នឹង​អ្វីខ្លះ​?​

ខាងក្រោមនេះហេតុផល និងមូលហេតុមួយចំនួនដែលអ្នកគួរឱ្យកូនអ្នកលេងដី ៖

• ការសំដិលផ្ទាល់ទៅនឹងដី ប៉ះមេរោគមីក្រុប នៅក្នុងវ័យនៅតូច នឹងធ្វើឱ្យកុមារមានប្រព័ន្ធការពារ ស៊ាំអាចការពារនិងជៀសផុតពីជំងឺផ្សេងៗ ដូចជា បញ្ហាអាល់ឡែកហ្សុី ហឺត និង ជំងឺរលាកក្រពះ បញ្ហាលើសទំងន់ និង ជំងឺទឹកនោមផ្អែមនៅពេលធំដឹងក្តីក្នុងជីវិតរបស់ពួកគេ ។

• កុមារត្រូវសំដិលទៅនឹងដី ខ្លះៗបើទោះជានៅក្នុងវ័យតូចក្តី ព្រោះវានឹងជួយបង្កើនប្រព័ន្ធការពាររាងកាយបានរឹងមាំ។

• បើតាមការស្រាវជ្រាវជាច្រើន បានឱ្យដឹងថា កុមារដែលធំលូតលាស់ ដោយរស់នៅក្នុងកសិដ្ឋាន ស្រែចម្ការ មានចិញ្ចឹមសត្វពាហនៈ និង សត្វចិញ្ចឹម ដូចជា ឆ្កែ ឆ្មា ជាដើមនោះ អាចជៀសផុតពីបញ្ហាអាល់ឡែកហ្សុីជាងកុមារដែលរស់នៅក្នុងមជ្ឈដ្ឋានមានអនាម័យល្អ ។

• ដីឥដ្ឋធម្មជាតិ ឫដី មានសមាសធាតុរ៉ែខនិជច្រើនប្រភេទ ដែលជួយបន្ថែមថាមពលដល់កុមារ ប្រសិនបើពួកគេ មានការលេងផ្ទាល់នឹងដី និង លិទ្ធដី ឬ មានដីចូលមាត់នោះចូរកុំបារម្ភ ព្រោះក្នុងសារធាតុដី ក៏មានច្រើននូវសារធាតុប្រូបាយអូទីក ដែលជាសមាសធាតុល្អជួយដល់ពោះវៀននិងក្រពះកុមារ គឺវាអាចជួយដល់មុខងាររំលាយអាហារបានផងដែរ តែក៏មិនមានន័យថា ឱ្យកុមារបរិភោគដីនោះទេ !

ដូច្នេះឪពុកម្តាយដែលមានកូនទៅលេងដី ចូរកុំបារម្ភអី ប៉ុន្តែអ្នកក៏មិនត្រូវមិនគិតពីបញ្ហាអនាម័យចំពោះកុមារផងដែរ ហើយក៏មិនត្រូវហាមឃាត់កុមារមិនឱ្យលេងដីទាំងស្រុងនោះដែរ ។ ដោយឡែកក្រោយពេលកុមារលេងដីរួច អ្នកម្តាយត្រូវលាងដៃ និងសំអាតខ្លួនកុមារជាក្រោយ ដូចជានៅពេលមុនឱ្យកុមារពិសារ ឬ ចាប់កាន់របស់អ្វីពិសារ និង ត្រូវរក្សាអនាម័យជានិច្ច ៕

                                                                                         សុផល