ទាំងកំសត់ ទាំងកំប្លែង ទាំងមនោសញ្ចេតនា ជាមួយ ១១.១២.១៣ វិស្សមកាលព្រឺព្រួច (មានវីដេអូខ្លី)

ធ្លាប់មានខ្សែភាពយន្តថៃជាច្រើន បានយកមកចាក់បញ្ចាំងនៅកម្ពុជាយើង។ មិនតែប៉ុណ្ណោះក៏មានតារា ដែលបានសម្តែងរឿងទាំងនោះក៏បាន ជួបអ្នកគាំទ្ររបស់ពួកផងដែរ។ កាលពីថ្ងៃទី ០២ កក្កដា ២០១៦ តារាសម្តែងពីខ្សែភាពយន្ត ១១.១២.១៣ វិស្សមកាលព្រឺព្រួច បានមកជួបសំណេះសំណាល ជាមួយអ្នកគាំទ្ររបស់ពួកគាត់នៅរោងភាពយន្តចំនួន៣ Major Cineplex by Cellcard Platinum Cineplex និង រោងភាពយន្ត Legend TK Avenue។

នៅក្នុងនោះដែរមានការចូលលេងហ្គេមកំសាន្ត ការឆ្លើយសំណួរពីលោក Weir និង កញ្ញា Data ហើយថែមទាំងមានការថតរូប ជាមួយអ្នកគាំទ្រ ដែលបានឈ្នះសំបុត្រ VIP ទៀតផង។ ត្រឡប់មកកាន់សាច់រឿងវិញ ដែលខ្សែភាពយន្តមួយនេះពោរពេញទៅដោយអារម្មណ៍ជាច្រើន រួមបញ្ចូលគ្នាទាំងសើច ទាំងកំសត់ហើយមានទាំងឈុតដែលអាចអោយអ្នកទស្សនាទាំងអស់ហូរទឹកភ្នែកទៀតផង។ ខ្សែភាពយន្ត ១១.១២.១៣ វិស្សមកាលព្រឺព្រួច Scary Holiday និយាយអំពី សង្ក្រាន្ត ជាថ្ងៃឈប់សម្រាកវែងមួយ ដែលយើងស្គាល់ថា ពិធីចូលឆ្នាំរបស់ប្រទេសថៃ ដែលមនុស្សម្នា ចំណាយពេលមានតម្លៃ ជាមួយអ្នកដែលខ្លួនស្រឡាញ់ ដើរលេងជាមួយសម្លាញ់ ឬធ្វើដំណើរកំសាន្តជាមួយមិត្តពិសេសរបស់ពួកគេ។ តែអ្នកខ្លះគ្មានបានសប្បាយដូចអ្នកដទៃទេ ព្រោះពួកគេបានជួបនឹងហេតុការណ៍គួរឱ្យរន្ធត់ នៅថ្ងៃទី11, 12 និងទី13 ខែមេសា។ អ្នកខ្លះស្លាប់ តែពួកគេនៅធ្វើសកម្មភាពចូលឆ្នាំធម្មតា។ ថ្ងៃទី11 មេសា Tar កំពុងតាមផ្លូវទៅស្រុក ក្រោយពេល គេបែកពីមិត្តស្រីឈ្មោះ Som ដែលគេមិនព្រមលែង Tar ចេញសោះ។ ថ្ងៃទី12 មេសា Mod ត្រឡប់ទៅជួបមិត្តសាកលវិទ្យាល័យ នៅថ្ងៃឈប់សម្រាក ក្រោយពេលសម្លាញ់គេ ទើបប្រាប់ពីដំណឹង ថាមិត្តគេបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។ ថ្ងៃទី13 មេសា Kat និង Jane រៀបចំដំណើរកំសាន្តទៅឈាងម៉ៃ ដើម្បីអបអរពិធីចូលឆ្នាំ ដោយមិនបានដឹងថា ម្នាក់ក្នុងចំណោមនោះ បានស្លាប់មុនថ្ងៃចេញដំណើរកំសាន្ត។

រឿងគួរឱ្យខ្លាច ដែលពួកគេជួប បានធ្វើឱ្យថ្ងៃចូលឆ្នាំនោះ ក្លាយជាការចងចាំ មិនអាចភ្លេចបាន។ កុំភ្លេចណា ១១.១២.១៣ វិស្សមកាលព្រឺព្រួច មានចាក់បញ្ចាំងនៅគ្រប់រោងភាយន្តហើយ។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload