ទារក​ស្លាប់​ក្នុង​ផ្ទៃ បណ្តាលមកពី​ម្តាយ មិនចេះ​មើល​ថែខ្លួន​?

ទារក​ស្លាប់​ក្នុង​ផ្ទៃ បណ្តាលមកពី​ម្តាយ មិនចេះ​មើល​ថែខ្លួន​?


ទារក​ស្លាប់​ក្នុង​ផ្ទៃ បណ្តាលមកពី​ម្តាយ មិនចេះ​មើល​ថែខ្លួន​?

​ឥឡូវនេះ ការស្លាប់​ទារក​ក្នុង​ផ្ទៃ​ម្តាយ កម្រ​នឹង​កើត​មាន​ណាស់ ដោយសារ​តែ​ម្តាយ​ជាច្រើន បានដឹង​អំពី​ការថែទាំ​កូន ហើយ​ចេះ​រស់នៅ និង​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​។ យ៉ាងណាមិញ វា​ក៏​នៅតែ​មាន​ករណី​មួយចំនួន ដែល​បង្ក​ឲ្យ​ទារក​ស្លាប់ នៅក្នុង​ផ្ទៃ​ម្តាយ​ផង​ដែរ​។​

​ទារក​មួយចំនួន បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ពោះ​ម្តាយ ហើយ​វា​ច្រើន​កើតឡើង នៅក្រោយ​ពាក់កណ្តាល​ទី នៃ​ការ​មាន​ផ្ទៃពោះ ហើយ​ក្នុង​ករណី​កម្រ អាច​ស្លាប់​ក្នុងពេល​សម្រាល​តែម្តង​។​

មូលហេតុ​
នៅក្នុង​ប្រទេស​កម្ពុជា​យើង ករណី​ស្លាប់​បែបនេះ គេ​កម្រ​នឹង​ស៊ើបអង្កេត រកមើល​មូលហេតុ​ណាស់​។ ប៉ុន្តែ ក្នុងករណី​ស្លាប់​របស់​ទារក នៅក្នុង​ពោះ​ម្តាយ ភាគច្រើន បណ្តាលមកពី ៖

  • ​ការលូតលាស់​មិនបាន​ល្អ​របស់​ទារក​
  • ​បញ្ហា​សុក ដូច​ជា​ដាច់​ទងសុក​ជាដើម​
  • ​ការឆ្លង​មេរោគ​
  • ​ម្តាយ​ថែទាំ​ខ្លួន​មិន​បាន​ល្អ ដូចជា ការ​មិន​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ ការ​ញ៉ាំ​ស្រា ឬ​បារី និង​ការទទួល​អាហារ​មិនមាន​សុខភាព​ល្អ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។