ថ្នាំ ដែល​ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​ប៉ះពាល់​

ថ្នាំ ដែល​ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​ប៉ះពាល់​


ថ្នាំ ដែល​ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​ប៉ះពាល់​

​គ្រូពេទ្យ​ភាគច្រើន តែងតែ​ណែនាំ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ឲ្យ​ប៉ះពាល់​ថ្នាំ​មួយចំនួន​នោះ​ទេ អំឡុង​ពេល​មាន​ផ្ទៃពោះ ជាពិសេស បី​ខែ​ដំបូង​នៃ​ការ​ពរ​ពោះ ពីព្រោះ ថ្នាំ​ភាគច្រើន អាច​ប៉ះពាល់​ដល់​ទារក និង​សុខភាព​ម្តាយ ហើយ​ពេល​ខ្លះ អាច​ធ្វើ​ទារក​រលូត ឬ​ស្លាប់​ទៀតផង​។​

​ថ្នាំ​ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន និង​សាកសួរ​គ្រូពេទ្យ​ជំនាញ មុន​នឹង​ប្រើប្រាស់ មានដូចជា ៖

  • ​ថ្នាំ​លើស​សម្ពាធ​ឈាម​
  • ​ថ្នាំ​ទឹកនោមផ្អែម​
  • ​ថ្នាំ​ជំងឺ​បេះដូង​
  • ​ថ្នាំ​ហឺត​
  • ​ថ្នាំ​ជំងឺ​ផ្តាសាយ​។​ល​។​

​គ្រប់​ថ្នាំ​ទាំងអស់ គ្រូពេទ្យ​នឹង​ឆែក​មើល ថា​តើ​វា​មាន​ផលប៉ះពាល់​ប៉ុណ្ណា ហើយ​គ្រូពេទ្យ​នឹង​ព្យាយាម​ប្តូរ​ថ្នាំ ដែល​មាន​ផល​រំខាន​តិច​បំផុត ឬ​គ្មាន​តែម្តង ដើម្បី​ព្យាបាល​អ្នក ពេល​អ្នក​ឈឺ​ម្តងៗ អំឡុង​ពេល​ពរ​ពោះ​។​

​ថ្នាំ​មួយចំនួន ទាមទារ​ការប្រើប្រាស់​យូរថ្ងៃ ដូច្នេះ គ្រូពេទ្យ​ក៏​ប្រហែលជា​ពិបាក ក្នុង​ការជ្រើសរើស​ដែរ ប៉ុន្តែ គាត់​នឹង​ព្យាយាម​រក​ថ្នាំ ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

យ៉ាងណាមិញ អ្នក​មិន​គួរប្រើ​ថ្នាំ ដែល​នៅសល់​ក្រោយពី​ព្យាបាល​លើក​មុន​នោះទេ ពីព្រោះ ថ្នាំ​ខ្លះ អាច​ប្រើ​បាន​នៅ​ត្រីមាស​ទី​មួយ ប៉ុន្តែ មិន​អាច​ប្រើ​បាន នៅ​ត្រីមាស​ទី​ពីរ ឬ​ទី​បី​ឡើយ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។