ត្រឹម​តែ​១​ថ្ងៃ ភាពយន្ត​ខ្មែរ ​​ក្រុងពាលី៤រឿង សម្ពោធ១រឿង ម្សិលមិញ

នៅ​ទី៦ ខែ កក្កដា ឆ្នាំ ២០១៦ ម្សិល​មិញ​នេះ មាន​ភាពយន្ត​​ខ្មែរ​ចំនួន​៤ រឿង​ មក​ពី​ផលិតកម្ម​ផ្សេង​គ្នា​ បាន​ធ្វើ​ពិធី​ក្រុងពាលី​ចេញ​ថត នឹង ១រឿង​​ទៀត​បាន បើក​សម្ពោធ​​ចាក់​បញ្ចាំង។

 

I ភាពយន្ត​ធ្វើ​​ពិធី​ក្រុម​ពាលី

 

ត្រឹម​តែ​១​ថ្ងៃ ភាពយន្ត​ខ្មែរ ​​ក្រុងពាលី៤រឿង សម្ពោធ១រឿង ម្សិលមិញ
១/ រឿង “ទឹកចិត្តមា្តយសម័យថ្មី”  បាន​ធ្វើ​​ពិធី​ក្រុងពាលី​ព្រឹក​ម្សិល​មិញ​នៅ​ម្ដុំ​ព្រែក​ឯង ដោយ​រឿង​មួយ​នេះ​ គឺ​ជា​វណ្ណកម្ម​របស់​អ្នក​ស្រី ពាន់ ភួងបុប្ផា ផលិត​ឲ្យ​ផលិតកម្ម​ថោន។ រឿង​នេះ ជា​ខ្សែភាពយន្ត​ខ្នាត​​ធំ ​គ្រោង​​ពេល​ផលិត​ប្រហែល​៦ខែ ប៉ុន្តែ​​ការ​ចំណាយ​មិន​ត្រូវ​ទម្លាយ​ឲ្យ​ដឹង​ឡើយ។

 
ត្រឹម​តែ​១​ថ្ងៃ ភាពយន្ត​ខ្មែរ ​​ក្រុងពាលី៤រឿង សម្ពោធ១រឿង ម្សិលមិញ

២/ រឿង “ចៅ​ក្រសារ​ក្លែង​ក្លាយ” បាន​ធ្វើ​ពិធី​ក្រុងពាលី​ព្រឹក​ម្សិល​​មិញ​ដូច​គ្នា​នៅ​​សង្កាត់​ទឹក​ថ្លា ខណ្ឌ សែនសុខ។ ជា​ប្រភេទ​​ខ្សែភាពយន្ត​ភាគ មាន​ទាំង​អស់​៣០ភាគ ដោយ​គ្រោង​ចំណាយ​ការ​ផលិត​ខ្ទង់​៦ម៉ឺន​ដុល្លារ។ រឿង “ចៅ​ក្រសារ​ក្លែង​ក្លាយ” ជា​វណ្ណកម្ម​របស់​ផលិតកម្ម Crystal Media ផលិត​សម្រាប់​ការ​ចាក់​បញ្ចាំង​លើ​ស្ថានីយ​ទូរទស្សន៍​កងយោធពលខេមរភូមិន្ទ។

 

៣/រឿង​ “ថ្ងៃ​ណា​កូន​មាន​ម្ដាយ” បាន​ធ្វើ​ ពិធី​ក្រុងពាលី​ព្រឹក​មិញ​ដូច​គ្នា​ឯ​​ម្ដុំ​ស្ទឹង​មាន​ជ័យ។ ជា​ប្រភេទ​រឿង​ភាគ មាន​ទាំង​អស់​ប្រហែល​២៥ ទៅ​៣០ភាគ ដែល​ជា​​វណ្ណកម្ម​របស់​ផលិតកម្ម​ “ស្ទឹងសែន”។ ការ​ចំណាយ​​នៃ​ការ​ផលិត មិន​ត្រូវ​ទម្លាយ​ឲ្យ​ដឹង​ឡើយ។ រឿង​មួយ​នេះ ​ផលិត​ឡើង​សម្រាប់​ចាក់​បញ្ចាំង​សម្រាប់​ការ​ចាក់​បញ្ចាំង​លើ​ស្ថានីយ​ទូរទស្សន៍​​TV8 HD។

 

៤/រឿង” ម្ដាយ​​ក្មេក​រើស​កូនប្រសា” បាន​ធ្វើ​ ពិធី​ក្រុងពាលី​ព្រឹកម្សិល​​មិញ​​​ដូច​គ្នា នឹង​រឿង​ “ថ្ងៃ​ណា​កូន​មាន​ម្ដាយ” ត្បិត​អី​ផលិតកម្ម​ដែល​ផលិត​រឿង​នេះ​​ឡើង ​គឺ​ជា​ផលិតកម្ម​តែ​មួយ។ រឿង “ម្ដាយ​​ក្មេក​រើស​កូនប្រសា” មាន​ទាំង​អស់​៣០​ភាគ ក្រោយ​ផលិត​រួច​ គ្រោង​​​ចាក់​បញ្ចាំង​លើ​ស្ថានីយ​ទូរទស្សន៍​​TV8 HD។​

 

II.ភាពយន្ត​ធ្វើ​​ពិធី​សម្ពោធ

 

១/រឿង​ “អាស៊ុយទ្រីស្មោះ​ស្នេហ៍” របស់​ផលិតកម្ម BKS បាន​​បើក​សម្ពោធ​​ល្ងាច​ម្សិល​មិញ​ដូច​គ្នា នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard បន្ទាប់​ពី​​ផលិត​ជិត​១ឆ្នាំ​មក។ វណ្ណកម្ម​ទី២​របស់​ផលិតកម្ម​​មួយ​នេះ​បាន ចំណាយ​ប្រហែល​ជាង​៧ម៉ឺន​ដុល្លារ​ក្នុង​ផលិត។ រឿង​ “អាស៊ុយទ្រីស្មោះ​ស្នេហ៍” នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​​ចាប់​ពី​ថ្ងៃ​នេះ​​តទៅ​នៅ​​គ្រប់​រោងភាពយន្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ៕

 

 

ត្រឹម​តែ​១​ថ្ងៃ ភាពយន្ត​ខ្មែរ ​​ក្រុងពាលី៤រឿង សម្ពោធ១រឿង ម្សិលមិញ

 

អត្ថបទ៖ ខុត សីហា ​​