វីដេអូ​ចម្រៀង​ទំនើប​ អាច​ឲ្យ​អ្នក​ទស្សនា​ចុច​​ប្ដូរ​តួអង្គ​សម្ដែង​ភ្លាមៗ​បាន

​វីដេអូ​ចម្រៀង​ថ្មី​មួយ​របស់​​ដៃ​គូ​​ចម្រៀង​ Cassius ​ចំណង​ជើង​ថា​ “The Missing” កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជា​ច្រើន​ ព្រោះ​ថា​វា​មាន​លក្ខណៈ​ពិសេស​ ទំនើប​ ខុស​ប្លែក​ពី​វីដេអូ​ចម្រៀង​ធម្មតា។

 

វីដេអូ​ចម្រៀង​ទំនើប​ អាច​ឲ្យ​អ្នក​ទស្សនា​ចុច​​ប្ដូរ​តួអង្គ​សម្ដែង​ភ្លាមៗ​បាន

 

អំឡុង​ពេល​ទស្សនា​អ្នក​គ្រាន់​តែ​ចុច​លើ​តួអង្គ​ណា​មួយ​ក្នុង​វីដេអូ​ នោះ​តួអង្គ​នឹង​ប្ដូរ​​ទៅ​ជា​តួអង្គ​មួយ​ផ្សេង​ទៀត​ ដោយ​ក្នុង​មួយ​វីដេអូ​នេះ​មាន​តួអង្គ​ដល់​ទៅ​ ២០​ ​រូប​ផ្សេងៗ​គ្នា។ ក្រុម​ការងារ​ពី​ក្រោយ​វីដេអូ​ចម្រៀង​នេះ​មិន​បាន​បរិយាយ​ទេ​ថា​គេ​​ប្រើ​​បច្ចេកទេស​​អ្វី​ខ្លះ​ទើប​បង្កើត​ជា​វីដេអូ​ដ៏​ទំនើប​នេះ​បាន។

 

ចុច​ត្រង់​នេះ​ដើម្បី​ទស្សនា​វីដេអូ​ចម្រៀង​

 

ចុច​អាន៖ Rambo និង​កូន​ស្រី​ស្អាត​​ទាំង​៣​តែង​ខ្លួន​ស្ទាវ​ដូច​គ្នា ពេល​​ទៅ​​ដល់​ប្រទេស​បារាំង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​​​​