បើក​ការ​ប្រកួត​បាល់ទាត់​ប្រមូល​ថវិកា ២​ម៉ឺន​ដុល្លារ​​ជួយ​​អ្នក​ជំងឺ​របេង

​​ក្នុង​សន្និសីទ​កាសែត​កាល​ពី​​រសៀល​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦ នេះ​​អង្គារ​ Operation ASHA ​បាន​​ប្រកាស​បើក​កម្មវិធី​ប្រកួត​បាល់ទាត់​មួយ​​​ ដើម្បី​ប្រមូល​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក​​​ ក្នុង​ការ​​ចូល​រួម​ជួយ​ដល់​ការ​ព្យាបាល​អ្នក​កើត​ជំងឺ​របេង​នៅ​ខេត្ត​​ពីរ​គឺ​តាកែវ (ក្នុង​ស្រុក​ដូនកែវ) និង​​មណ្ឌលគីរី (ស្រុក​សែន​មនោរម្យ)។

 

 បើក​ការ​ប្រកួត​បាល់ទាត់​ប្រមូល​ថវិកា ២​ម៉ឺន​ដុល្លារ​​ជួយ​​អ្នក​ជំងឺ​របេង​លោក ម៉ៃ តុលា

 

​ថ្លែង​ក្នុង​ឱកាស​សន្និសីទកាសែត​លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា សហព័ន្ធ​បាន​ចូល​រួម​ចំណែក​ផ្ដល់​​​​ក្នុង​កម្មវិធី​នេះ​ ដោយ​ផ្ដល់​​អ្នក​ជំនាញ​ជួយ​រៀប​ចំ។ ក្រៅ​ពី​នេះ​សហព័ន្ធ​ក៏​បាន​ចូល​រួម​ជួយ​ផ្ដល់​ជា​សម្ភារៈ​​កីឡា​ផ្សេងៗ​ថែម​ទៀត។

 

​កញ្ញា​ Jacqueline Chen ​តំណាង​​អង្គការ​ Operation ASHA ​បាន​​​​បង្ហាញ​ពី​មូលហេតុ​ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ថា ​​​មក​ដល់​ពេល​នេះ​​អង្គការ​របស់​កញ្ញា​កំពុង​​​ខ្វះខាត​ថវិកា​​សម្រាប់​​ការ​ជួយ​​​​ព្យាបាល​អ្នក​ជំងឺ​របែង​ចំនួន ៣៥០​នាក់​​នៅ​ស្រុក​ដូន​កែវ ខេត្ត​តាកែវ​ និង​ស្រុក សែន​មនោរម្យ​ខេត្ត​មណ្ឌលគីរី។ ​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក​នេះ នឹង​ចូលរួម​ជួយ​ព្យាបាល​អ្នក​ជំងឺ​ទាំង​អស់​នោះ​បន្ត​ទៀត។

 

​កម្មវិធី​​​ Charity Futsal Tournament 2016 ​​មាន​ក្រុម​ចូល​រួម​ចំនួន​១៦ ​មក​ពី​បណ្ដា​ក្រុម​ហ៊ុន​នានា​ក្នុង​ប្រទេស​កម្ពុជា។ ​កម្មវិធី​ប្រកួត​បែង​ចែក​ជា​ ៤​ពូល​​ក្រុម​ចំនួន ២​នៅ​តាម​ពូល​​នីមួយៗ ​ដែល​មាន​ពិន្ទុ​លើស​គេ​ នឹង​បាន​ឡើង​ទៅ​លេង​វគ្គ​បន្ទាប់។ ការ​ប្រកួត​វគ្គ​​ខ្វែង​ឆ្លង​ពូល​លេខ ១​ប៉ះ​លេខ ២​នៅ​ពូល​មួយ​ទៀត​ ​ដើម្បី​រក ៤​ក្រុម​ខ្លាំង​មក​​ប្រកួត​​រក​ឃើញ​ជើង​​ឯក។

 

ការ​ប្រកួត​ពាន​រង្វាន់ Charity Futsal Tournament 2016​​ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​បាល់ទាត់ Central Park Sport Complex ​ចាប់​ពី​ព្រឹក​វេលា​ម៉ោង ៧​:០០​នាទី​ដល់​ម៉ោង ១​រសៀល​​ថ្ងៃ​ទី១០ ខែ​កក្កដា​ ឆ្នាំ​២០១៦ ខាង​មុខ​នេះ៕

 

បើក​ការ​ប្រកួត​បាល់ទាត់​ប្រមូល​ថវិកា ២​ម៉ឺន​ដុល្លារ​​ជួយ​​អ្នក​ជំងឺ​របេង

 

បើក​ការ​ប្រកួត​បាល់ទាត់​ប្រមូល​ថវិកា ២​ម៉ឺន​ដុល្លារ​​ជួយ​​អ្នក​ជំងឺ​របេង

កញ្ញា Jacqueline Chen (អាវក្រហម)

 

បើក​ការ​ប្រកួត​បាល់ទាត់​ប្រមូល​ថវិកា ២​ម៉ឺន​ដុល្លារ​​ជួយ​​អ្នក​ជំងឺ​របេង

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​