រដ្ឋាភិបាល​ថ្មី​របស់​ហ្វីលីពីន​ឲ្យ​កង​កម្លាំង​ប៉ូលិស​ធ្វើ​តេស្ដ​គ្រឿង​ញៀន​ខ្លួន​ឯង

ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីទើបបានឡើងកាន់តំណែងរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានឲ្យកងកម្លាំងប៉ូលិសទាំងមូលធ្វើតេស្ដគ្រឿងញៀន។

នេះគឺជាផ្នែកមួយនៃការសន្យារបស់លោកធ្វើសង្គ្រាមបង្ក្រាបបញ្ហាគ្រឿងញៀន និងរឹបអូសយកគ្រឿងញៀនក្នុងទ្រង់ទ្រាយធំដែលគេបានលួចនាំចូលក្នុងប្រទេស។

លោក Ronald de la Rosa អគ្គស្នងការប៉ូលិសហ្វីលីពីននិយាយថា មន្ដ្រីប៉ូលិស១១នាក់នៃប៉ូលិសជាង២ពាន់នាក់ដែលគេបានឲ្យធ្វើតេស្ដគ្រឿងញៀនដោយភ្ញាក់ផ្អើល ត្រូវគេរកឃើញថាមានប្រើគ្រឿងញៀន។

មន្ដ្រីប៉ូលិសណាដែលមានការពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនបានទទួលការព្រមានថាពួកគេនឹងត្រូវអាជ្ញាធរបញ្ជូនឲ្យទៅច្បាំងជាមួយនឹងពួកសកម្មប្រយុទ្ធ Abu Sayyaf នៅតំបន់ Mindanao។

រដ្ឋាភិបាលថ្មីក៏បានបំបែកក្រុមជួញដូរគ្រឿងមួយដែរដែលបាននាំចូលថ្នាំញៀនមេតាំហ្វេតាមីន២០០គីឡូក្រាមដែលមានទឹកប្រាក់ជាង២១លានដុល្លារអាម៉េរិក។

នៅគ្រានេះដែរខាងពួកបះបោរកុម្មុយនីស្ដក៏បានសន្យាថានឹងជួយរដ្ឋាភិបាលថ្មីដែរក្នុងការប្រឆាំងនឹងគ្រឿងញៀនដោយនឹងនាំគ្នាតាមរកស្ដេចក្រាញ់គ្រឿងញៀន៕

ប្រភពៈ radioaustralia


រដ្ឋាភិបាល​ថ្មី​របស់​ហ្វីលីពីន​ឲ្យ​កង​កម្លាំង​ប៉ូលិស​ធ្វើ​តេស្ដ​គ្រឿង​ញៀន​ខ្លួន​ឯង

របាយការណ៍​ស្តី​ពី​ការ​ពាក់ព័ន្ធ​របស់​អង់គ្លេស​ក្នុង​សង្រ្គាម​អ៊ីរ៉ាក់​​ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ 06 កក្កដា 2016

រដ្ឋាភិបាល​ថ្មី​របស់​ហ្វីលីពីន​ឲ្យ​កង​កម្លាំង​ប៉ូលិស​ធ្វើ​តេស្ដ​គ្រឿង​ញៀន​ខ្លួន​ឯង

រូបភាព ២០ សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ពី​ការបំផ្លិចបំផ្លាញ​ដ៏​សាហាវ​របស់​សង្គ្រាម​