ស្លាប់២ របួសធ្ងន់-ស្រាល​៩ ម្សិលមិញ

រាជធានី​ភ្នំពេញ ៖ កាល​ពី​​ថ្ងៃ​ទី​៦ ​កក្កដា ២០១៦ ​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក (​យប់​៥​លើក​) បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​២​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់​៧​នាក់ (​ស្រី​១​នាក់​) និង​របួសស្រាល​២​នាក់ (​ប្រុស​) ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ ។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង​៨​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្ត​សរុប​ចំនួន​១២​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង , រថយន្ត​ធុន​ធំ​២​គ្រឿង​, ថ្មើរជើង​៣​គ្រឿង ។

ចំពោះ​មូលហេតុ​ ដែល​បណ្តាល​ឱ្យ​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន​៤​លើក​ (​ស្លាប់​១​នាក់​), ​មិន​គោរព​សិទ្ធិ​២​លើក, ​បត់​គ្រោះថ្នាក់១​លើក (​ស្លាប់​១​នាក់​), ប្រជែង​២​លើក ។

ប្រភព​​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ប្រាប់​បញ្ជាក់​ទៀត​​ថា កាលពី​ថ្ងៃ​ទី​៦ ​កក្កដា ​លទ្ធផល​ត្រួត​ពិនិត្យ​​​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មានចំនួន៣.១៨២​គ្រឿង ក្នុង​នោះ​ បាន​ធ្វើ​ការ​​អប់រំ​ចំនួន១,២៦០​គ្រឿង និង​ពិន័យ​សរុប១,៩១៣គ្រឿង ។